បញ្ជូនជនសង្ស័យ រំលោភនារីគ ទៅសាលាដំបូង ខេត្តកំពត

12/09/2013 0 Comments A+ a-

chanroth013-dec-40ផ្តល់សិទ្ធិដោយ ៖ DAP-NEWS
កំពត៖ ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណី រំលោភសេពសន្ទវៈ បានសម្រេចទៅលើនារីគ ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ ខេត្តកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទិត្យ សុខ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្ករជ័យ ខេត្តកំពត។ ចំណែកនារីរងគ្រោះមានឈ្មោះ ល អ អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យដែរ។
នគរបាលដដែលបន្តទៀតថា ករណីរំលោភនេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង១០ព្រឹក ។ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃនោះ ជនរងគ្រោះបានធ្វើដំណើរទៅផ្ទះរបស់យាយ ដែលត្រូវ ជាម្តាយ ក្មេករបស់ជនសង្ស័យឈ្មោះ ទិត្យ សុខ ក្នុងគោលបំណងទៅយកស្បែកជើង របស់ខ្លួនដែល បានភ្លេចកាលពី ៣ថ្ងៃមុន នៅពេលនារីរងគ្រោះទៅដល់ភ្លាមជន សង្ស័យបានឃើញនារីរងគ្រោះ ខណៈនោះគេបានដើរចេញពី រោងមួយនៅក្រោមផ្ទះសំដៅមករកជនរងគ្រោះ ពេលមកដល់ក៏ចាប់អូសដៃនាងទៅបន្ទប់ របស់ខ្លួន រួចហើយរូប គេធ្វើសកម្មភាពចាប់សើយសំពត ហើយក៏រំលោភរហូតបានសម្រេចតែម្តង។
ក្រោយពីធ្វើសកម្មភាពហើយ ជនសង្ស័យបានគំរាមនារីរងគ្រោះជាកាយវិការ “គ”ថាបើនាងហ៊ាន ប្រាប់គេឯង នោះ នឹងសម្លាប់ចោល។ ក្រោយមកៗពេលដែលនាងបានឃើញ បុរសសង្ស័យហើយនាងតែងតែភ័យខ្លាច រហូត ដល់បែកការណ៍ដល់ម្តាយនារីរងគ្រោះ បន្ទាប់មកស្រី្តជាម្តាយក៏បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច នៅព្រឹកថ្ងៃ ទី៦ ខែធ្នូ ឆ្នាំ២០១៣ ។ក្រោយពីនគរបាលទទួលពាក្យបណ្តឹងហើយ ក៏ឈានទៅចាប់ខ្លួន ជនសង្ស័យបាន នៅឯផ្ទះរបស់គេតែម្តង កាលពីម៉ោង១រសៀលថ្ងៃដដែល រួចក៏បញ្ជូនខ្លួនទៅទុកនៅស្នងការដ្ឋាន នគរបាល ខេត្តកំពត ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់៕