ទេសចរជនជាតិកូរ៉េម្នាក់ ដើរលេងនៅអង្គរវត្ដ ស្លាប់ដោយគាំងបេះដូង
ខេត្តសៀមរាប: បុរសជនជាតិកូរ៉េម្នាក់ ដែលជាភ្ញៀវទេសចរបានស្លាប់នៅតាមផ្លូវ បន្ទាប់ពីគាត់ដើរលេងនៅប្រាសាទអង្គរវត្ដ ហើ យមានអាការៈមិនស្រួល ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យឯកជនចំនួន២ ដើម្បីធ្វើការសង្គ្រោះ។
ប្រភពបញ្ជាក់ថា ជនជាតិកូរ៉េខាងលើបានស្លាប់ នៅម៉ោងជាងពីររសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ដែលគេដឹកគាត់ចេញពីគ្លីនិកចិនមួយដែលមានរស្មីអង្គរ ដើម្បីបន្ដទៅមន្ទីរពេទ្យអន្ដរជាតិរ៉ូយ៉ាល់អង្គរ។ ប៉ុន្ដែរឿងនេះទើបតែបែកធ្លាយឱ្យដឹងនៅថ្ងៃទី៧ ខែធ្នូនេះ បន្ទាប់ពីសមត្ថកិច្ចធ្វើបែបបទប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ។
លោកអារុណ រតនា មន្ដ្រីនគរបាលការិយាល័យអន្ដោប្រវេសន៍ ខេត្ដសៀមរាប បានបញ្ជាក់ឱ្យដឹងថា ជនជាតិកូរ៉េដែល ស្លាប់ខាងលើឈ្មោះ Lee Dongju  កើតថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧០។ ជនរងគ្រោះកាន់លិខិតឆ្លងដែនលេខ M11477119 ហើយបានចូលមកខេត្ដសៀមរាបកាលពីថ្ងៃទី៤ ខែធ្នូកន្លងទៅ ក្នុងនាមជាភ្ញៀវទេសចរ ហើយមកស្នាក់នៅ សណ្ឋាគារអង្គរមិរ៉ាខល ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
លោក រតនា បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានទៅដើរលេងនៅអង្គរវត្ដ រហូតដល់ ថ្ងៃត្រង់ ក៏គាត់វិលត្រលប់ពីអង្គរក្នុងគោលបំណងមកសំរាកហូបបាយ ហើយពេលនោះក៏កើតមានអាការៈមិនស្រួល ក៏ត្រូវបាន គេបញ្ជូនមកគ្លីនីកចិនរស្មី អង្គរ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីជួយ សង្គ្រោះ ប៉ុន្ដែដោយសារតែមន្ទីរពេទ្យចិនមិនដឹងសង្គ្រោះយ៉ាងម៉េច ហើយជំងឺចេះតែធ្ងន់ធ្ងរទៅ ក៏គ្លីនិកចិនប៉េកាំងខាងលើ សំ រេចបញ្ជូនជនជាតិកូរ៉េរូបនោះទៅកាន់មន្ទីរពេទ្យអន្ដរជាតិរ៉ូយ៉ាល់បន្ដទៀត។
លោកវរសេនីយ៏ទោចៅ ម៉ៅវីរៈ ប្រធានការិយាល័យអន្ដោប្រវេស្ដន៏ខេត្ដសៀមរាប បានបញ្ជាក់ថា ពេលដែលគ្លីនីកចិន បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ត្រូវបានមន្ទីរពេទ្យនោះប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ។ មានន័យជនជា តិកូរ៉េបានស្លាប់នៅតាមផ្លូវពេលដែលពេទ្យចិនបញ្ជូនទៅម្ល៉េះ។
លោកវរសេនីយ៏ទោចៅ ម៉ៅវីរៈ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីស្លាប់ខាងពេទ្យគេពិនិត្យឃើញថា ដោយសារតែ ជនជាតិកូរ៉េនោះផឹកស្រាច្រើន ហើយសំរាកបានតិចធ្វើឱ្យគាត់មានអាការៈខ្សោយ ហើយគាំងបេះដូងតែម្ដង។ លោកបន្ដថា នៅ ថ្ងៃទី០៧ ខែធ្នូនេះ សមត្ថកិច្ចបានធ្វើបែបបទ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ។ ប៉ុន្ដែនៅរសៀលថ្ងៃទី៧ នេះសាកសព កូរ៉េត្រូវបានក្រុមគ្រួសារសំរេចបូជានៅវត្ដដំណាក់ ខេត្ដសៀមរាប ដើម្បីយកតែឆ្អឹងទៅកាន់ប្រទេសដើមវិញ៕M/c
សាកសពជនកូរ៉េស្លាប់ដោយសារគាំងបេះដូង
ប្រភពពី CEN
