បើក​ម៉ូតូ​លឿន​បត់​មិន ទាន់​ចូល​ក្រោម​ឡាន​រងរបួស​ ធ្ងន់​នៅតែ​ដង្ហើម​ផ្តឹ​កៗ​

12/08/2013 0 Comments A+ a-

ពោធិ៍សាត់: បុរស​ម្នាក់​បើក​ម៉ូតូ  ក្នុង​ល្បឿន​លឿន​បត់​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​ចូល​ពីក្រោម​បណ្ដាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៣ នៅលើ​ផ្លូវ​ក្រួស​ក្រហម ស្ថិតក្នុង​ភូមិ​កោះ​ស្វាយ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ​។​
​បុរសរងគ្រោះ ឈ្មោះ ឡុង នី អាយុ​៤២​ឆ្នាំ មាន​លំនៅ​ភូមិ​ជង្រុក ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ​បើក​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ស គ្មាន​ស្លាក​លេខ​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ខាងលើ​មាន​ម៉ូតូ​មួយគ្រឿង បើក​មកពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន មកដល់​ចំណុច​ផ្លូវបំបែក បត់​មិនទាន់​ជ្រុល​ចូលទៅ​ពី​ខាងក្រោម​ឡាន ពេលដែល​កំពុង​ធ្វើចរាចរ​ដូចគ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ខូចខាត​ទាំងស្រុង​ឯ​ម្ចាស់​រងរបួស យ៉ាង​ធ្ងន់​សល់​តែ​ដង្ហើម​ផ្តឹ​កៗ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ដោយ សង្ឃឹមថា​មិន​រស់​។​
​ម្ចាស់​រថយន្ត​ឈ្មោះ គីម អាយុ​៥៩​ឆ្នាំ មាន​លំនៅ​ភូមិ​ត្រ​យ៉ង​ស​ឃុំ​តា​លោ​ស្រុក បាកាន បើករថយន្ត​ដឹកទំនិញ ចំណុះ ២​តោន​កន្លះ ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0260​។​
​លោក​វ៉ាន់ ឃ​ន មន្ត្រី​ប៉ុ​ស្ដ៍​រដ្ឋបាល​ឃុំ​ផ្ទះ​រុង​បាន​ឲ្យ​ដឹងថា រថយន្ត​និង​ម៉ូតូ​បាន​ឃាត់​រក្សាទុក​ប្រគល់​ជូនទៅ​ផ្នែក ចរាចរ​ស្រុក ដើម្បី​ចាត់ការ​តាម នីតិវិធី​ច្បាប់​៕M​/c
ទិដ្ឋភាពនៅកន្លែងកើតហេតុ បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូក្នុង​ល្បឿន​លឿន​បត់​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​ចូល​ពីក្រោម​បណ្ដាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ 
ប្រភពពី CEN


Read more: http://www.cambodiapage.info/?p=7225#ixzz2mrMmcILv