ល្បួងក្មេងស្រីអាយុ ១៣ឆ្នាំទៅរំលោភនៅក្នុងព្រៃ ក្បែរព្រលានយន្ដហោះខេត្ដសៀមរាប
ជនសង្ស័យឈ្មោះ ថាន់ លីន អាយុ ២១ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់សំបួរ បានល្បួងក្មេងស្រីអាយុ១៣ឆ្នាំយកទៅរំលោភក្នុងព្រៃ។ ជនសង្ស័យបានសារភាពថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ខ្លួនបានបបួលក្មេងស្រីរងគ្រោះ ដើរលេងនៅតំបន់អង្គរ ហើយនាងក៏ព្រមជិះម៉ូតូជាមួយ លុះពេលទៅជិតដល់ ម្ដុំព្រលានយន្ដហោះ ខេត្ដសៀមរាបខ្លួន ក៏បត់ម៉ូតូចូលតាមផ្លូវវត្ដ ស្វាយរមៀត ឃើញកន្លែងស្ងាត់ និងមានឱកាសល្អផង ក៏ចាប់ក្មេងស្រីរងគ្រោះរំលោភ តែដោយក្មេងស្រីរងគ្រោះ រើបម្រះខ្លាំងពេក ខ្លួនក៏ឈប់ហើយជិះម៉ូតូគេចខ្លួនតែម្ដង ដោយទុកឲ្យជនរងគ្រោះ នៅក្នុងព្រៃម្នាក់ឯង៕
