ដាក់គុកអតីតផ្កាយ២យោធានិងគូកន ម្នាក់២០ឆ្នាំពីបទជួញដូរថ្នាំញៀន
ភ្នំពេញ៖ លោកស្រី គឹម ដានី
ប្រធានចៅក្រមប្រឹក្សានៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី
១៩ធ្នូនេះបានបើកសវនាការប្រកាសសាលក្រមនិងផ្តន្ទាទោសមេខ្លោងជួញ
ដូរគ្រឿងញៀន អតីតផ្កាយពីរយោធា ឈ្មោះ ចាន់
ឫទ្ឋីឌី មានមុខងារជានាយរងសេនាធិការកងទ័ពជើងគោកនិងជាថៅកែ
ភោជនីយដ្ឋា រស្មីបឹងកេងកងនិងគូកនម្នាក់ទៀត ដាក់គុកម្នាក់ៗ
រយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ដាក់ក្នុងថវិការដ្ឋម្នាក់ៗចំនួន
៦០លានរៀល។ ចំណែកឯ ជនជាប់ចោទម្នាក់ទៀតត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ពីបទ«ជួញដូរថ្នាំញៀនខុសច្បាប់»។
លោកស្រី គឹម ដានី បានអានសាលក្រមថា «តុលាការសម្រេចផ្តន្ទាទោសឈ្មោះ ចាន់ ឫទ្ឋីឌី ភេទប្រុស អាយុ៤៥ឆ្នាំនិងឈ្មោះ ឌៀប ឈុនឡាយ ភេទប្រុស អាយុ៥១ឆ្នាំដាក់ពន្ធនាគារម្នាក់ៗ រយៈពេល២០ ឆ្នាំនិង ពិន័យជាប្រាក់ម្នាក់ៗចំនួន ៦០លានរៀលសម្រាប់ដាក់ក្នុងថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងខុសច្បាប់»។
លោកស្រីចៅក្រមបានបន្ថែមថា៖«តុលាការសម្រេចលើកការចោទ ប្រកាន់ចំពោះឈ្មោះ លាង ឈុនលី ភេទប្រុស អាយុ២៦ ឆ្នាំនិងសម្រេចឲ្យរួចផុតពីការចោទប្រកាន់ជួញដូរគ្រឿងខុស ច្បាប់»។
លោកស្រីចៅក្រមបានបញ្ជាក់ថាៈ ពួកគេទាំង៣នាក់ខាងលើនេះត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿ ង
ញៀននៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៤ សីហាឆ្នាំ ២០១២
ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនខុសច្បាប់។ ក្រោយឃាត់ខ្លួន
សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទទម្ងន់ជិត ១០
គីឡូក្រាមពីពួកគេ។
លោកស្រី គឹម ដានី បានអានសាលក្រមថា «តុលាការសម្រេចផ្តន្ទាទោសឈ្មោះ ចាន់ ឫទ្ឋីឌី ភេទប្រុស អាយុ៤៥ឆ្នាំនិងឈ្មោះ ឌៀប ឈុនឡាយ ភេទប្រុស អាយុ៥១ឆ្នាំដាក់ពន្ធនាគារម្នាក់ៗ រយៈពេល២០ ឆ្នាំនិង ពិន័យជាប្រាក់ម្នាក់ៗចំនួន ៦០លានរៀលសម្រាប់ដាក់ក្នុងថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងខុសច្បាប់»។
លោកស្រីចៅក្រមបានបន្ថែមថា៖«តុលាការសម្រេចលើកការចោទ ប្រកាន់ចំពោះឈ្មោះ លាង ឈុនលី ភេទប្រុស អាយុ២៦ ឆ្នាំនិងសម្រេចឲ្យរួចផុតពីការចោទប្រកាន់ជួញដូរគ្រឿងខុស ច្បាប់»។
លោកស្រីចៅក្រមបានបញ្ជាក់ថាៈ ពួកគេទាំង៣នាក់ខាងលើនេះត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿ
ប្រភពពី ភ្នំពេញប៉ុស្តិ៍
