ផ្ទះចំនួន២ក្នុងសង្កាត់ផ្សារថ្មី៣ ត្រូវម៉ាស៊ីនបុកគ្រឹះរលំលើ
ផ្ទះដែលរងការខូចខាត ទី១ជាកម្មសិទ្ធិរបស់ឈ្មោះ ខៀវ រ៉េ ភេទស្រី អាយុ៧៤ឆ្នាំ និងមួយទៀតជាក្លិបកំសាន្តយីហោ សាំត្រូពេ ដែលមានម្ចាស់ឈ្មោះ វី សាឌី ភេទស្រី អាយុ៥៧ឆ្នាំ។ ចំណែកម៉ាស៊ីនសង្កត់គ្រឹះវិញ ត្រូវគេដឹងថា គឺជារបស់ក្រុមហ៊ុនអ៊ុយហេង។
តាមកម្មករដែលនៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញអ្នកបើកម៉ាស៊ីនបុកគ្រឹះ រំកិលចូលម្តងបន្តិចៗ ប៉ុន្តែពេលចូលមកដល់ខាងក្នុង ក៏ស្រាប់តែស្រុតដីបណ្តាលឲ្យម៉ាស៊ីនសង្កត់គ្រឹះនោះដួលរលំទៅសង្កត់ផ្ទះចំនួន២នោះតែម្តង។ សំណាងល្អការរលំម៉ាស៊ីនបុកគ្រឹះទៅលើផ្ទះប្រជាពលរដ្ឋនេះ មិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសឡើយ៕
ប្រភពពី ANN
