ទឹកភ្នែក​នាយក​រដ្ឋមន្ដ្រី​ យី​ង​ឡាក់​ធ្វើ​ឱ្យ​រលត់​កម្ដៅ​កំហឹង​បាតុករ​ថៃ​

12/11/2013 0 Comments A+ a-

a4(38)នាយក​រដ្ឋមន្ដ្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​ ខែ​ ធ្នូ​ ឆ្នាំ​២០១៣​ ដោយ​ទឹកភ្នែក​ស្រក់​ចេញ​ មិនដឹង​ខ្លួន​ ពេល​អំពាវនាវ​ដល់​ពលរដ្ឋ​ ថៃ​ផ្ដល់​ភាព​យុត្ដិធម៌​ដល់​ត្រកូល​សាច់​ញាតិ​របស់​លោកស្រី​ ។​ លោកស្រី​អំពាវ​ នាវ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ គាំទ្រ​ដល់​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ បញ្ចប់​ វិបត្ដិ​ ។​
នាយក​រដ្ឋមន្ដ្រី​ថៃ​បាន​ប្រជុំ​គណៈ​រដ្ឋ​ មន្ដ្រី​របស់​ខ្លួន​នៅ​ក្នុង​សាល​នៃ​កម្លាំង​ យោធា​កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ។​ ក្នុង​កិច្ច​ ប្រជុំ​នោះ​លោកស្រី​ក៏​បាន​រំលឹក​ឡើង​វិញ​ ថា​ លោកស្រី​នឹង​មិន​លាលែង​ពី​តំណែង​ នោះ​ឡើយ​រហូត​ដល់​ការ​បោះ​ឆ្នោត​ត្រូវ​ បាន​ធ្វើ​ឡើង​ ។​
លោកស្រី​យី​ង​ឡាក់​ មាន​ប្រសាសន៍​ ថា​ “​តាម​រដ្ឋធម្មនុញ្ញ​ ខ្ញុំ​ត្រូវ​កាន់​តំណែង​ ជា​នាយក​រដ្ឋមន្ដ្រី​ចាំផ្ទះ​រហូត​ដល់​ថ្ងៃ​ បោះ​ឆ្នោត​”​ ។​ លោកស្រី​ក៏​បាន​អំពាវនាវ​ ដល់​បាតុករ​ឱ្យ​បញ្ឈប់​ការ​ដើរ​ដង្ហែ​ក្បួន​ តាម​ដងផ្លូវ​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ សណ្ដាប់ធ្នាប់​ ផលប្រយោជន៍​ជាតិ​ ។​
លោកស្រី​យី​ង​ឡាក់​ មាន​ប្រសាសន៍​ ទាំង​ខ្សឹកខ្សួល​ ទឹកភ្នែក​រលីងរលោង​ថា​ “​ពេល​នេះ​ រដ្ឋាភិបាល​បាន​រំលាយ​រដ្ឋ​ សភា​ ខ្ញុំ​សូម​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ ធ្វើ​បាតុកម្ម​ ដោយ​ឆ្ពោះទៅ​កាន់ការ​បោះ​ ឆ្នោត​នា​ពេល​ខាង​មុខ​ ។​ ខ្ញុំ​បាន​យោគ​ យល់​អស់លោក​អ្នក​ អស់​កម្រិត​ដែល​ខ្ញុំ​ អាច​ធ្វើ​បាន​ ហើយ​ពេល​នេះ​ ខ្ញុំ​មិនដឹង​ ថា​ ត្រូវ​បន្ធូរបន្ថយ​យោគយល់​បែប​ណា​ ទៀត​ឡើយ​”​ ។​ លោកស្រី​បន្ដ​ទៀត​ថា​ លោកស្រី​បាន​ធ្វើ​តាម​ការ​ចង់បាន​ទាំង​ ប៉ុន្មាន​របស់​ក្រុម​បាតុករ​ ប៉ុន្ដែ​ការ​ចង់​ បាន​ទាំងនោះ​មិន​ដែល​ស្កប់ស្កល់​ឡើយ​ ។​
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពលរដ្ឋ​ ថៃ​ទាំងមូល​ ពិសេស​គឺ​ក្រុម​បាតុករ​មាន​ ការ​ក្ដុកក្ដួល​ពេល​ស្ដាប់​ការ​អំពាវនាវ​ របស់​លោកស្រី​យី​ង​ឡាក់​ក្នុងអំឡុងពេល​ ធ្វើ​បាតុកម្ម​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ ។​
ក្រុម​បាតុករ​បាន​ចោទប្រកាន់រ​ដ្ឋា​ភិ​ បាល​លោកស្រី​យី​ង​ឡាក់​ ស្ដាប់​តាម​ការ​ បញ្ជា​ពីក្រោយ​របស់​អតីត​នាយក​រដ្ឋ​ មន្ដ្រី​ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ដែល​រស់​ នៅ​ក្រៅប្រទេស​ ។​
លោកស្រី​យី​ង​ឡាក់​ មាន​ប្រសាសន៍​ ដោយ​សំឡេង​ញ័រៗ​ ក្ដុកក្ដួល​ ពេល​អ្នក​ សារព័ត៌មាន​សួរ​ជុំវិញ​ពី​តួនាទី​ដឹកនាំ​ ប្រទេស​របស់​ត្រកូល​ស៊ី​ន​ណា​វ៉ា​ត្រា​ ក្នុង​ ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​។​ លោកស្រី​បាន​ឆ្លើយ​តប​ថា​ “​ខ្ញុំ​ជា​មនុស្ស​  ខ្ញុំ​មាន​មនោសញ្ចេតនា​ មានការ​រន្ធត់​ ចិត្ដ​ ។​ ខ្ញុំ​ក៏​ជា​ពលរដ្ឋ​ថៃ​ ហើយ​ខ្ញុំ​បាន​ យោគយល់​ជា​ច្រើន​ដល់​បាតុករ​ បានជា​ ខ្ញុំ​ស្នើ​ដល់​អស់លោក​អ្នក​ផ្ដល់​ភាព​យុ​ត្ដិ​ ធម៌​ដល់​រូប​ខ្ញុំ​ផង​”​ ។​
សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​បាន​ដក​ ស្រង់​សម្ដី​លោកស្រី​យី​ង​ឡាក់​ មាន​ ប្រសាសន៍​ថា​ “​ខ្ញុំ​បាន​ដកថយ​បន្ធូ​បន្ថយ​ ដល់​កម្រិត​ដែល​ខ្ញុំ​មិនដឹង​ថា​ ត្រូ​ប​បន្ធូរ​ បន្ថយ​បែប​ណា​ទៀត​។​ តើ​អស់លោក​ អ្នក​ ចង់ឱ្យ​ខ្ញុំ​ មិន​អាច​ឈរជើង​នៅ​លើ​ទឹកដី​ថៃ​  ជា​ស្រុក​កំណើត​របស់ខ្ញុំ​ទៀត​ឬ​?”​ ។​
​លោកស្រី​បន្ដ​ទៀត​ថា​ “​ខ្ញុំ​មិនមែន​ ជា​មនុស្ស​ដែល​គ្មាន​មនោសញ្ចេតនា​ នោះ​ឡើយ​ ខ្ញុំ​តែងតែ​ស្ដាប់​សំណើ​ ការ​ ចង់បាន​របស់​បាតុករ​ ។​ គឺ​បា​តុ​ស្នើ​ឱ្យ​ បណ្ដេញ​ត្រកូល​គ្រួសារ​ខ្ញុំ​ទាំងមូល​ ធ្វើ​ឱ្យ​ ខ្ញុំ​គិត​ថា​ តើ​រូប​ខ្ញុំ​ មិនមែន​ជា​ជនជាតិ​ថៃ​ ឬ​?​ ហេតុ​អ្វី​យើង​ចាំបាច់​ធ្វើ​រឿងរ៉ាវ​ឱ្យ​ ធ្លាក់​ដល់​ដំណាក់កាល​នេះ​?”​ ។​
ការ​ប្រកាស​ដោយ​ភាព​ស្មោះស្ម័គ្រ​ របស់​លោកស្រី​យី​ង​ឡាក់​ ធ្វើ​ឱ្យ​បាតុករ​ ប្រឆាំង​មួយ​ចំនួន​ធំ​ក៏​មាន​ភាព​ក្ដុកក្ដួល​ មិន​អាច​បន្ដ​ធ្វើ​សកម្មភាព​ប្រឆាំង​តាម​ ការ​អំពាវនាវ​របស់​លោក​ស៊ូ​ថេ​ប​ ដោយ​ បាតុករ​ជា​ច្រើន​យល់​ឃើញ​ថា​ លោក​ ស៊ូ​ថេ​ប​ ក៏​ជា​ពលរដ្ឋ​ថៃ​ លោកស្រី​យី​ង​ ឡាក់​ ក៏​ជា​ពលរដ្ឋ​ថៃ​ ហើយ​រាល់​ការ​ដឹក​ នាំ​របស់​បុគ្គល​ណាមួយ​ សុទ្ធសឹងតែ​ខិតខំ​ ស្វែងរក​ផលប្រយោជន៍​ជូន​ប្រទេស​ជាតិ​ និង​ប្រជារាស្ដ្រ​ទាំងអស់​ ។​
​ក្រោយ​សកម្មភាព​ប្រកាស​របស់​ លោកស្រី​យី​ង​ឡាក់​ បាតុករ​ជា​ច្រើន​ក៏​ បាន​វិល​ត្រឡប់​ទៅ​កាន់​ទីតាំង​រៀងៗ​ខ្លួន​ ប៉ុន្ដែ​ក៏​នៅ​មាន​បាតុករ​នៅ​ទីតាំងរ​ដ្ឋា​ភិ​បាល​តែ​មិន​ច្រើន​ដូច​ជា​ពេល​មុន​នោះ​ឡើយ ​៕
_________________
ប្រភពព័ត៌មានពី៖ នគវត្ត