បាតុករសង្គ្រោះជាតិនៅតែខ្លាំង ខណៈអាជ្ញាធរមិនបង្ក្រាប
ភ្នំពេញៈ បាតុកររាប់ពាន់នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ
បានមកចូលរួមនៅទីលានប្រជាធិបតេយ្យកាលពីម្សិលមិញ ក្នុងថ្ងៃ ទី២
នៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលសប្តាហ៍នេះ។
បន្ទាប់ពីសកម្មជននិងបាតុករប៉ុន្មានរយនាក់ស្ថិតនៅឯ ទីលានប្រជាធិបតេយ្យពេលថ្ងៃ ដោយមានអ្នកចម្រៀងនិងតន្រ្តីករកំដរ ក្រុមមនុស្សបានកើនឡើងជាច្រើនពាន់នាក់នៅពេលរសៀល ដើម្បីរង់ចាំការមកដល់របស់លោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីថ្លែងសុន្ទរកថាបើកមេដឹកនាំគណបក្សទាំងពីរបានដឹកនាំ ក្រុមដង្ហែតាមផ្លូវ ដោយជាលើក ទី១ បានស្នើសុំឲ្យអ្នកគាំទ្របើកម៉ូតូ ឬម៉ូតូកង់បី ជាជាងដើរថ្មើរជើង។
លោក កឹម សុខា បានប្រាប់អ្នកយកព័ត៌មានមុនពេលដើរដង្ហែដោយជិះម៉ូតូ និងបង្ហាញថា បាតុករទាមទារឲ្យបោះឆ្នោតឡើងវិញ។ នេះជាកម្លាំងនៃការទាមទាររបស់យុវជន។
តាមផ្លូវបាតុករបានបន្តស្រែក ថា៖ «ហ៊ុន សែន ចុះចេញ» ដែលទទួលបានការឆ្លើយតបផ្សេងៗពីភ្ញៀវទេសចរដែលរីករាយទស្សនា អ្នកធ្វើដំណើរដែលរកាំចិត្ត និងប្រជាជនដែលគាំទ្រខ្លាំងឈរកកកុញតាមផ្លូវ។
បើទោះជាអ្នករិះគន់ថា ចលនាបាតុកម្មនឹងអស់ឥទ្ធិពល ប្រសិន បើធ្វើបាតុកម្មរាល់ថ្ងៃក្តីក៏ កម្លាំងចិត្តបន្តធ្វើបាតុកម្មរបស់ ពួកគេ មានកម្រិតខ្ពស់ផងដែរ កាលពីម្សិលមិញ។
សកម្មជនយុវជនគណបក្សសង្គ្រោះជាតិបានថ្លែងថា គេមានទំនុកចិត្តថា ចលនានេះនឹងបន្តទាក់ទាញការគាំទ្រកើនឡើងថែមទៀត។
លោក ជឿង រ៉ាម៉េត អាយុ ២៨ឆ្នាំ សកម្មជនយុវជនគណបក្សសង្គ្រោះជាតិ មកពីខេត្ត កណ្តាល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «វាពិតណាស់ដែលបាតុករនឹងមកច្រើនថែមទៀត ព្រោះបើតាមពាក្យសម្តីនិងការផ្សព្វផ្សាយ ជាពិសេសគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ព្រោះគេមិនធ្វើការ»។
សកម្មជនម្នាក់ទៀតឈ្មោះ អេង រតនៈ មកពីខេត្ត កណ្តាល ដូចគ្នាដែរថ្លែងថា យុវជនលែងខ្លាចអាជ្ញាធរហើយ។
លោកបន្តថា៖ «យើងត្រូវការពេលវេលាជាសះស្បើយ។ មានតែពេលវេលា ទើបដឹងថា តើ នេះនឹងទទួលបានជោគជ័យឬអត់? វាមិនដូចឆ្នាំ ១៩៩៨ ទេ។ យើងមិនព្រួយបារម្ភអំពីការបង្ក្រាបទៀតទេ… យើងមិនអាចរស់នៅជាមួយនឹងភាពជាប់គាំងនេះបានទេ»។
លោក រតនៈ បន្ថែមថា៖ «នៅថៃ គេតវ៉ា ព្រោះគេចង់ឲ្យសាច់ញាតិលោក ថាក់ស៊ីន ចេញពីប្រទេស។ យើងមិនចង់ឲ្យលោក ហ៊ុន សែន ចេញពីប្រទេសទេ យើងគ្រាន់តែចង់លុបបំបាត់រដ្ឋាភិបាលផ្តាច់ការពុករលួយ»។
លោក សាន សៀកគីន ប្រធានសកម្មជនយុវជនគណបក្សសង្គ្រោះជាតិថ្នាក់ជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា មានការគាំទ្រចំពោះចលនាបាតុកម្មពីក្នុងចំណោមកម្លាំងសន្តិសុខ។ ព្រោះ «យើងមានបណ្តាញនៅក្នុងគណបក្សប្រជាជន។ យើងបានដឹងជាពិសេសពីមន្រ្តីថ្នាក់ទាប។ មើលចុះនគរបាល …គេក៏ចង់ផ្លាស់ប្តូរដែរ»។
រដ្ឋាភិបាលមិនទាន់បង្ក្រាបបាតុករទេ ហើយពាក្យចចាមអារ៉ាមដែលថា កងកម្លាំងនគរបាលត្រូវបញ្ជូនទៅទីលានប្រជាធិបតេយ្យកាលពីយប់ ម្សិលមិញ ហាក់មិនពិតនោះទេ។
ប៉ុន្តែ វាមិនទាន់ដឹងទេថា តើអាជ្ញាធរនឹងធ្វើការដោះស្រាយដូចម្តេច? ខណៈបាតុកម្មហាក់ដូចជាចលនា ដែលមិនងាយបាត់ទៅវិញដោយស្ងប់ស្ងាត់នេះឬក៏យ៉ាងណានោះ។
ប៉ុន្តែទោះជាយ៉ាងណាពេលសុំការអត្ថាធិប្បាយអំពីបាតុកម្មនេះកាល ពី ម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា៖ «យើងមិនអនុញ្ញាតឲ្យជនណាម្នាក់ ឬក្រុមណាមួយរំលោភបំពានលើផលប្រយោជន៍សាធារណៈទេ … យើងនឹងចាត់វិធានការសមស្រប ដើម្បីឆ្លើយតបនឹងអ្វីដែលកំពុងកើតឡើង»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍