ខឹងគេនិយាយមើលងាយ ក្នុងវង់ផឹកស៊ី កាប់មួយកាំបិតរបួសធ្ងន់
ខេត្តបាត់ដំបង: ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង
បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ប្រើកាំបិតកាចែតកាប់បុរសម្នាក់
របួសធ្ងន់ ក្នុងវង់ស៊ីផឹក បញ្ជូនទៅតុលាការ បាត់ដំបង កាលពីព្រឹក
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។
ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៣នៅចំណុចអូរល្ងរ ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ។ បុរស ជាប់សង្ស័យប៉ូលិសឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១៥ខែនាផ្ទះរបស់គេ ដែលស្នាក់បណ្តោះអាសន្នក្នុងភូមិស្វាយសឃុំតាប៉ុនស្រុកសង្កែ។
លោកមួរ ឡាងអធិការរងប៉ូលិសស្រុកសង្កែបានឲ្យដឹងថាបុរសដែលឃាត់ខ្លួនឈ្មោះ អ៊ុំ ណុច អាយុ៦៣ឆ្នាំ រស់នៅក្រុមទី៩ ភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។ ចំណែកបុរសរងគ្រោះ ឈ្មោះ យ៉ង់ ម៉ៅអាយុ៤៥ឆ្នាំរស់នៅភូមិស្វាយសឃុំតាប៉ុនស្រុកសង្កែរងរបួសមួយ កាំបិតចំ ចិញ្ចើមខាងឆ្វេង កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។
ស្ត្រីឈ្មោះឈិតហ៊ុយមាសអាយុ៤៤ឆ្នាំជាប្រពន្ធជនរងគ្រោះបាន ប្រាប់ប៉ូលិសថាកាលពីរសៀលថ្ងៃទី១២ខែធ្នូប្តីរបស់គាត់ ឈ្មោះយ៉ង់ ម៉ៅនិងឈ្មោះអ៊ុំ ណុចព្រមទាំងអ្នកស្រុកពី២ទៅ៣នាក់ទៀត បាននាំគ្នាផឹកស្រា ស រហូតដល់ម៉ោងជាង៦យប់។ ម្នាក់ៗស្រវឹងជោគ ហើយមានទំនាស់ពាក្យសំដីគ្នា រហូតឈានទៅដល់ ឈ្មោះ អ៊ុំ ណុច ជាជនដៃដល់បានទាញកាំបិត កាប់ទៅលើប្តី មួយកាំបិត ចំ ចិញ្ចើមខាងឆ្វេង មុតយ៉ាងជ្រៅ។ ក្រោយពីធ្វើសកម្មភាពកាប់រួចហើយជនដៃដល់បានរត់គេចខ្លួនបាត់តែម្ដង។
លោកអធិការរងប៉ូលិសស្រុកសង្កែបានបញ្ជាក់ថាក្រោយទទួលបណ្តឹងនេះ កម្លាំងបានចុះស្រាវជ្រាវតាមស្វែងរកជនល្មើស រហូតដល់ព្រឹក ថ្ងៃទី១៥ ខែធ្នូទើបចាប់ឃាត់ខ្លួនឈ្មោះ អ៊ុំ ណុច បាននាំមកសាកសួរតែម្ដង។
អ៊ុំ ណុចបានសារភាពថារួបគេពិតជាបានយកកាំបិតកាប់ទៅលើ ឈ្មោះ យ៉ង់ ម៉ៅ មួយកាំបិតប្រាកដមែន ព្រោះជនរងគ្រោះ និយាយប្រមាថមើលងាយរូបគេជាមនុស្សចាស់ជាង៕
ប្រភពពី CEN