ស្រវឹងជោកជាំបើកឡានបុករះម៉ូតូលើចិញ្ចើមផ្លូវ ត្រូវពលរដ្ឋស្វាគមន៍ឡើងទ្រមខ្លួន
រាជធានីភ្នំពេញ ៖
យ៉ាងហោចណាស់ជនជាតិបរទេស ២នាក់ និងជនជាតិខ្មែរ ៣នាក់
បានរងរបួសធ្ងន់និងស្រាល ខណៈដែលយុវជនម្នាក់
បើកបររថយន្ដមួយគ្រឿង ក្នុងសភាពស្រវឹង ជោកជាំ
បានជ្រុលទៅបុករះម៉ូតូ ៥គ្រឿងដែលចត
ស្ងៀម លើចិញ្ចើមផ្លូវ ហើយព្យាយាមថយក្រោយបើករត់គេចខ្លួននោះ
ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូ យ៉ាងពេញទំហឹងមួយគ្រឿងទៀត កាលពីវេលាម៉ោង
១០និង ៣០ នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣
ស្ថិតនៅចំណុចផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។
រថយន្ដបង្កម៉ាករេវហ្វរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1738 បើកបរដោយយុវជនម្នាក់ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជាបុគ្គលិក រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ៩២ ផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ចំណែកម៉ូតូដែលរងគ្រោះរួមមានទី១-ម៉ូតូសណ្ដោងរ៉ឺម៉ក ទី២-ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-2847 ជារបស់ឈ្មោះ ម៉ែន កន ភេទប្រុស អាយុ ៣៧ឆ្នាំ ទី៣-ម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ទី៤-ម៉ូតូយ៉ាម៉ាហាមីអូរ ពណ៌ក្រហមលាយ ខ្មៅ ទី៥-ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល និងមួយគ្រឿង ទៀតប្រភេទម៉ូតូធុនធំ ពណ៌ខ្មៅ ។
នៅមុនពេលកើតហេតុ គេឃើញយុវជនឈ្មោះ ជា ដារ៉ា បើករថយន្ដបង្ក តាមផ្លូវលេខ ១៣០ ក្នុងទិសដៅពីលិច ទៅកើតយ៉ាងលឿន ។ លុះជិះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករះម៉ូតូ ៥គ្រឿង ដែលចតនៅលើចិញ្ចើញផ្លូវ បណ្ដាលឱ្យខូចខាតទាំងស្រុង ហើយភ្លាមនោះឈ្មោះ ជា ដារ៉ា មិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាថយរថយន្ដ បម្រុងនឹងបើករត់គេចខ្លួន ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ដែលកំពុងដឹកភ្ញៀវ ជនជាតិបរទេស ២នាក់និងជនជាតិខ្មែរ ៣នាក់ បណ្ដាលឱ្យរបួសធ្ងន់ និងស្រាលតែម្ដង ។
ឈ្មោះ ជា ដារ៉ា បានបើករថយន្ដរត់គេច រហូតមកដល់មុខ ប៉ុស្ដិ៍នគរបាលស្រះចក ក៏ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បាន ហើយវាយម្នាក់មួយដៃមួយជើង ឡើងទ្រោមខ្លួន តែសំណាងល្អ បានសមត្ថកិច្ចឃាត់យកមកប៉ុស្ដិ៍ទាន់ កុំអីត្រូវប្រជាពលរដ្ឋ វាយស្លាប់បាត់ទៅហើយ ។ សមត្ថកិច្ច បានយករថយន្ដបង្កហេតុ និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរ បាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលមក ដោះស្រាយតាម៕

ប្រភពពី វត្តភ្នំ