វៀតណាមកាត់ទោសប្រហារជីវិតមន្ត្រីពុករលួយ
អតីតថ្នាក់ដឹកនាំសំខាន់២រូប នៃអង្គភាពសហគ្រាស
ផ្ដល់សេវាដឹកជញ្ជូនតាមនាវារបស់រដ្ឋ Vinalines ត្រូវបានតុលាការ ទីក្រុងហាណូយ
សម្រេចកាត់ទោសប្រហារជីវិត កាលពីថ្ងៃអង្គារ ពីបទលួចកឹបកេងប្រាក់រដ្ឋ ។
លោក ដួង ជីទុង ជាអតីតប្រធាន និង ម៉ៃ វ៉ាន់ហ្វុក អតីតអគ្គនាយក នៃសហគ្រាសរដ្ឋខាងលើ និងជាមន្ត្រីបក្សកុម្មុយនីស្ត វៀតណាមផងនោះ ត្រូវបាននាំមកកាន់រង្វង់ក្រចកសេះ នៃសាលសវនាការតុលាការប្រជាជនក្រុងហាណូយ មុននឹងអ្នក -ស្រីចៅក្រម ង៉ោ ធីអាញ់ បានប្រកាសពីទោសទណ្ឌដល់ជីវិត សម្រាប់ពួកគេទាំង២។
ពិរុទ្ធជនទាំងពីរត្រូវបានចោទប្រកាន់ និងកាត់ទោសពីបទកឹបកេងប្រាក់សុទ្ធរបស់ Vinalines ដែលពួកគេគ្រប់គ្រងជាង 40ម៉ឺនដុឡា និងលួចបន្លំប្រាក់ប្រតិបត្តិការពាណិជ្ជកម្មរបស់សហគ្រាសចំនួន ជាង 1.7លានដុឡា ហើយកាន់តែធ្ងន់ -ធ្ងរនោះគឺ បរាជ័យក្នុងការដឹកនាំ បណ្ដាលឱ្យ Vinalines ផុងខ្លួនក្នុងបំណុលជាង3ពាន់លានដុឡា ដែលបង្កជាកំហឹង យ៉ាងខ្លាំងពីសំណាក់មហាជនវៀតណាម។ បុគ្គលិកជំនិតរបស់លោកទាំង២ ចំនួន ៨រូបទៀតក៏ជាប់ពាក់ព័ន្ធផងដែរ។
ដួង ជីទុង និងម៉ៃវ៉ាន់ហ្វុក បានរត់គេចខ្លួនមកពួនសម្ងំនៅប្រទេសកម្ពុជា កាលពីខែមិថុនាឆ្នាំមុន មុនពេលត្រូវបានរដ្ឋាភិ -បាលក្រុងភ្នំពេញ ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្រុងហាណូយ ចាប់បាន ហើយធ្វើបត្យាប័នបញ្ជូនអ្នកទាំង ២ត្រឡប់ទៅវិញក្នុងពេល ៣ខែក្រោយមក។
ចៅក្រម ង៉ោ ធីអាញ់ ត្រូវបានទីភ្នាក់ងារព័ត៌មាន AFP របស់បារាំង ដកស្រង់សម្ដីពេលកំពុងអានសាលក្រមថា«ការរត់គេច បានស បង្ហាញឱ្យឃើញពីការគេចវេស ពីការទទួលខុសត្រូវយ៉ាងច្បាស់ក្រឡែត របស់អ្នកទាំង២»។
លោកស្រីបានថ្លែងបន្តថា ការដាក់ទោសទណ្ឌនោះ ជាគំរូមួយសម្រាប់មន្ត្រីបក្សកុម្មុយនីស្តវៀតណាមដទៃទៀតកុំឱ្យលួច លុយរដ្ឋជាបន្ត ហើយបើនៅតែប្រព្រឹត្តអាចនឹងមានវាសនាដូចអតីតថ្នាក់ដឹកនាំ Vinalines ទាំង២រូប។
បុគ្គលិកជំនិតរបស់លោកទាំង២ ចំនួន៨រូបទៀត បានទទួលទោសជាប់ពន្ធនាគារចន្លោះ ៤ឆ្នាំទៅ២២ឆ្នាំ។
លោក ដួងជីទុង បានថ្លែងប្រាប់តុលាការ ក្រោយសាលក្រមដែលបើកឱ្យលោកប្ដឹងឧទ្ធរណ៍ថា លោកព្រមទទួលយកនូវ ទោសកំហុសដែលចោទរឿងបំណុលរបស់សហគ្រាស តែលោកមិនព្រមទទួលយកការចោទដែលថាលោកបានកឹបកេង ប្រាក់។ លោកបាននិយាយថា « ខ្ញុំសូមប្រកាសទទួលខុសត្រូវ ចំពោះ បក្ស, រដ្ឋ, រដ្ឋសភា, រដ្ឋាភិបាល និងគ្រប់ប្រជាជន វៀតណាមទាំងអស់»។
រឿងក្ដីក្ដាំពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ត្រូវគេឃើញថាកាន់តែសម្បូរនៅរដ្ឋកុម្មុយនីស្តវៀតណាម ព្រោះបើគេចាំមិនភ្លេចទេ កាលពីឆ្នាំមុន ប្រធានធនាគាររដ្ឋម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិតផងដែរពីបទកឹបប្រាក់ជាង 25លានដុឡា។
ប្រភពពី Free Press Magazine