សហព័ន្ធសហជីពកំណត់ថ្ងៃកូដកម្មទូទាំងប្រទេស បើគ្មានដំណោះស្រាយ
ភ្នំពេញៈ សហព័ន្ធសហជីពចំនួន ៧បានដាក់លិខិតទៅលោកវ៉ាន់
ស៊ូអៀង
ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជានៅថ្ងៃព្រហស្បត្តិ៍នេះ
ដោយកំណត់ថ្ងៃធ្វើការតវ៉ា
និងហែក្បួនទូទាំងប្រទេសនៅដើមខែមករាខាងមុខនេះ។
តំណាងសហព័ន្ធសហជីពដែលមានលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក ម៉ៃ សុភត្រ្តា តំណាងសម្ព័ន្ធសហជីពកម្ពុជា លោកស្រីម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា លោកប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោកជា មុន្នីប្រធានសហជីពសេរីកម្មករ លោកសៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ និងលោកលីវ ថារីនប្រធានសហព័ន្ធសហជីពយុវជនឯករាជ។
ក្រុមសហជីពទាំងអស់នេះនឹងធ្វើកូដកម្មចាប់ពីខែមករា ឆ្នាំ ២០១៤ នេះទៅឲ្យទាល់តែបានជោគជ័យ នៅតាមបណ្តាក្រុមហ៊ុន និងការដង្ហែក្បួនជាសាធារណៈ ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៦០ដុល្លារនៅឆ្នាំ ២០១៤ និងចំណុចមួយចំនួនទៀតក្នុងវិស័យកាត់ដេរ និងស្បែកជើង។
ចំណុចដែលសហជីពទាំងនេះទាមទារឲ្យមានការដោះស្រាយគឺ ប្រាក់ឈ្នួល ១៦០ ដុល្លារក្នុង ១ខែៗ នៅឆ្នាំ២០១៤ ផ្តល់ប្រាក់បាយ ៣ដុល្លារក្នុង ១ថ្ងៃ សម្រាប់អាហារបីពេល ឲ្យនិយោជកដាក់ប្រាក់អតីតភាពការងារកម្មករតម្កល់ទុកក្នុងរតនាគារ ជាតិ ដើម្បីបើកឲ្យកម្មករពេលក្រុមហ៊ុនបិទទ្វារ បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លីៗខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងអត្ថប្រយោជន៌កម្មករយ៉ាងធ្ងន់ធ្ងរ បញ្ឈប់ឲ្យមានអ្នកធំ អ្នកមានអំណាចកាងពីក្រោយក្រុមហ៊ុន ដែលជាឧប្បសគ្គក្នុងការដោះស្រាយបញ្ហា និងសុំឲ្យដោះស្រាយវិវាទរោងចក្រ SL និងដកលោកមាស សុត្ថា ចេញពីក្រុមហ៊ុនព្រមទាំងចាប់ជនដៃល្មើសដែលបានវាយ និងបានបាញ់កម្មករកាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៣នៅមុខវត្តស្ទឹងមានជ័យ ព្រមទាំងដោះលែងជនរងគ្រោះ២នាក់ដែលបានចាប់ខ្លួន។
សេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថា៖ «ក្នុងករណីដែលលោកវ៉ាន់ ស៊ូអៀងមិនបានដោះស្រាយនូវសំណើខាងលើក្នុងរយៈពេល១សប្តាហ៌ទៀត តំណាងសហជីព និងកម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសផ្សេងៗទូទាំងប្រទេស និងធ្វើការតវ៉ាដោយមានកូដកម្មនៅតាមបណ្តាក្រុមហ៊ុន និងមានការហែក្បួនផងដែរ»។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍