លែង​លះ​​ប្រ​ពន្ធ​​និង​​បៀម​ទុក្ខ​​ជាង ៣​​ឆ្នាំ ដាច់​ចិត្ត​​ចង​.​ក​​ស​ម្លាប់​ខ្លួន នៅ​ក្នុង​​ផ្ទះ​​តែម្នាក់​ឯង

12/20/2013 0 Comments A+ a-

ខេត្តបន្ទាយមានជ័យ ៖ ដោយ​សារ​​ខូច​ចិត្ត រឿង​​ប្រ​ពន្ធ​​ដែល​​បាន​ ​លែង​លះ​គ្នា អស់​​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ​​ ​មិន​ដែល​​នឹក​នា បុរ​ស​​ម្នាក់​បាន​ស​ម្រេច​​ចិត្ត​​ ធ្វើ​អត្ត​ឃាត ដោយ​យក​​ខ្សែ​​ចង​.​​ក ​ជា​មួយ​​រ៉ូ​ត​​ផ្ទះ ដើម្បី​​បញ្ចប់​ជីវិ​ត​​ដ៏​​សែន​​សោក​សៅបង្ក​ ឲ្យ​មាន​ភ្ញាក់ផ្អើល​ទាំង​ព្រឹក កាលពី​វេលា​ម៉ោង ៧​និង​១៧​នាទី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​ជនរងគ្រោះ​ដែល​គិត​ខ្លី​មានឈ្មោះ ថា​ត់ នេត្រ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មានមុខ​រប​ជា​កសិករ មាន​លំនៅឋាន​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ម្តាយបង្កើត​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់ ឧស្សាហ៍​ព្យាយាម និង​ជួយ​រាល់​ការងា​របស់គាត់ និង​សុភាពរាបសារ មិនចេះ​ដើរ​ផឹកស៊ី ចេញ​ក្រៅ​ផ្ទះ​ទេ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​មិនបាន ទៅលេង​ផ្ទះ​របស់គាត់​ទេ ទើប​គាត់​ដើរទៅ​ផ្ទះ កូនប្រុស​ស្រាប់តែ​ឃើញ បិទទ្វារ​និង​ទ្វារផ្ទះ​។​
​ពេលនោះ​គាត់​ក៏​ឡើងទៅ​លើផ្ទះ ហើយ​ទាញ​ទ្វារ​ដើរចូល​ទៅខាង​ក្នុង ភ្លាមនោះ​គាត់​ក៏​ស្រែកហៅ​កូនប្រុស  មិនឮ​ឆ្លើយតប​បន្តិច​សោះ ទើប​គាត់​ស្រែកហៅ ឲ្យ​អ្នកជិតខាង​ជួយ​គាស់​ទ្វារផ្ទះ ក៏​ប្រទះឃើញ​កូនប្រុស​គាត់​ចងក ជាមួយ​រ៉ូ​ត​ផ្ទះ​ស្លាប់​បាត់ទៅហើយ មិនដឹង​ពី​អង្កាលណា​នោះទេ​។ ក្រោយពេល​ធ្វើ​កោសល​វិច័យ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ពិតជា ធ្វើអត្តឃាត​ដោយ​ចងក សម្លាប់ខ្លួន មិន​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​អ្វី​នោះទេ​៕ ដោយ ចិន្តា​
Wat dead
​______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ