ឪពុកតិរិច្ឆានលួងលោមកូនស្រីបង្កើតរួមរ័កជាញយដង ប្រពន្ធទៅទាន់កើតជារឿងប្តឹងផ្តល់
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច
នគរបាល ស្រុកកែវសីមា បានឃាត់ខ្លួនបុរសម្នាក់
ក្នុងករណីប៉ុនប៉ង រំលោភកូនស្រីបង្កើតរបស់ខ្លួន
ដោយយោងទៅតាម ពាក្យបណ្តឹងរបស់
ក្មេងស្រីរងគ្រោះដើម្បីសាកសួរ និងកសាងសំណុំរឿង
បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ប្រពន្ធជនសង្ស័យឈ្មោះ មឿយ យ្រ៉ូត អាយុ ៥៣ឆ្នាំបានឲ្យដឹងថា
កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ប្តីរបស់គាត់ប៉ុនប៉ងរំលោភ
កូនស្រីបង្កើតឈ្មោះ ញ.អ អាយុ ២៧ឆ្នាំ ដែលដេកក្នុងបន្ទប់ នៅលើផ្ទះ
ខណៈដែលគាត់កំពុងដេក ខាងក្រោមផ្ទះលង់លក់ ស្រាប់តែបានឮសំឡេងកូនស្រី
ស្រែកឲ្យជួយ។ ពេលនោះគាត់បានឡើងទៅមើល ក៏បានឃើញប្តីរបស់គាត់
នៅក្នុងមុងជាមួយកូនស្រី ហើយគាត់បានទាញដៃប្តី
ចុះមកវិញរួចស្រែកឲ្យគេជួយ។
នេះមិនមែនជាលើទីដំបូងទេ ដែលប្តីរបស់គាត់ បានប្រព្រឹត្តមិនគប្បី ទៅលើកូនស្រីបង្កើត រហូតកូនស្រីបានប្រាប់ម្តាយថា ឪពុកធ្លាប់និយាយសុំរួមភេទ ជាមួយកូនបានម្តង លើកក្រោយឪពុកឈប់ធ្វើ បែបនេះទៀតហើយ។ ជនសង្ស័យមានឈ្មោះ កូត ញើន អាយុ ៥៣ឆ្នាំ ជនជាតិព្នង មានទីលំនៅ ភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានសារភាពថា ខ្លួនពិតជាបានមានបំណង រំលោភកូនស្រីបង្កើត ប្រាកដមែន ប៉ុន្តែមិនដែលបានរួមរ័កម្តងនោះឡើយ៕
ប្រភពពី វត្តភ្នំ