សម្តេចហ៊ុន សែន បង្ហាញភាពភ្ញាក់ផ្អើល តាមរយៈការនិយាយភាសាវៀតណាម (មានវីដេអូ)
ក្រុមយុវជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូក្លីបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងជាភាសាវៀតណាមក្នុងអង្គមេទ្ទិញមួយទៅកាន់ មន្ត្រីជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សកិច្ចក្នុងប្រទេសមួយនេះកាលពីថ្ងៃសុក្រ។
វីដេអូក្លីប ដែលបានបង្ហោះតាមហ្វេសប៊ុកដោយដកស្រង់ពីទូរទស្សន៍ក្នុងស្រុកវៀតណាមដែលមានរយៈពេល៤:៤០វិនាទី បានបង្ហាញថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងទាក់ទងនឹងរបបខ្មែរក្រហម ក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ជាភាសាវៀតណាម អមដោយរូបភាពឯកសារមួយចំនួនទាក់ទងនឹងរបបប្រល័យពូជសាសន៍មួយនេះ។ ក្នុងវីដេអូក្លីបដដែលបានបង្ហាញទៀតថា សម្តេចបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានជួយរំដោះកម្ពុជា ចេញពីរបបប៉ុល ពតក្នុងឆ្នាំ១៩៧៩។
វីដេអូបង្ហោះលើហ្វេសប៊ុកនេះ បានធ្វើឲ្យពលរដ្ឋខ្មែរជាពិសេសអ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលើកឡើងថា សម្តេចហ៊ុន សែន អាចនិយាយភាសាវៀតណាមបាន។
គួរបញ្ជាក់ថា សម្តេចហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងទាក់ទងជាមួយប្រទេសជិតខាងមួយនេះ ខណៈពេលដែលបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងចលនាតវ៉ាទាមទារផ្សេងៗកំពុងពុះកញ្ជ្រោលខ្លាំង។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃសៅរ៍ ទី២៨ខែធ្នូនេះ៕
(ដោយៈសៅ វិសាល)
_______________________
ប្រភពព័ត៌មានពី៖ វាយោ FM