ប្រទះ​ឃើ​ញ​​សព​​ស្ត្រី​​វ័យ​ក្មេង ដេក​ស្លាប់​​អា​ក្រាត​កាយ សង្ស័យ​​រំ​លោភ​​រួច​​សម្លាប់​​បំ​បិទ​មាត់​

12/21/2013 0 Comments A+ a-

ខេត្តក្រចេះ ៖ កម្ម​ករ​​ចំ​ការ​កៅ ​ស៊ូ បាន​​ប្រ​ទះ​ឃើញ សព​​ស្ត្រី​​វ័យ​ក្មេង​​ម្នាក់  ដេក​ស្លាប់​​ទាំង​​អា​ក្រាត​កាយ  នៅ​​ខាង​ក្រោយ​​ភូមិ ក្នុង​​ស​ភាព​​ហើម​​ស្អុយ​រលួ​យ ក្បែរ​​ផ្សា​​កា​៣ ក្នុង​ភូមិ​​គ្រ​ញូង​​សែន​​ជ័យ ឃុំ​​២​​ធ្នូ ស្រុក​​ស្នួល ខេត្ត​ក្រ​ចេះ កាល​ពី​​វេ​លា​​ម៉ោង ១០​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ហើយ​សមត្ថកិច្ច​បា​នស​ង្ស័​យ​ថា ជា​ករណី​រំលោភ​សម្លាប់​។ ​អ្នក​ភូ​មិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ពិធីជប់លៀង ឡើង​គេហដ្ឋាន​ថ្មី របស់​ប្រជាពលរដ្ឋ​ម្នាក់​ក្បែរ​ផ្សា​កា​៣ រហូតដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ នេះ​ស្រាប់តែ​ក្រុមកម្មករ ចំការកៅស៊ូ​បាន​ប្រទះឃើញ សព​ស្ត្រី​ម្នាក់​ដេកស្លាប់ ដោយ​អាក្រាតកាយ នៅ​ខាងក្រោយ​ផ្ទះ ដែលមាន​ពិធីជប់លៀង​នេះ ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ទំនងជា​សព​ស្ត្រី​រងគ្រោះ បាន​ស្លាប់​ប្រហែល ២​ទៅ​៣ ថ្ងៃ​ហើយ ព្រោះ​សព​មាន​សភាព ហើម​ស្អុយ​។​
​យ៉ាងណាក៏ដោយ​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ ត្រេ​ន ស្រីអូន អាយុ ២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទឹកថ្លា ឃុំ​ទឹកថ្លា ស្រុក​ព្រៃវែង ខេត្តព្រៃវែង អាចជា​ករណី​រំលោភ​សម្លាប់ បំបាត់ភស្តុតាង​។ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ រកឃើញ​អត្តសញ្ញាណ របស់​ជនសង្ស័យ​ជា ឃាតករ​ដែល​សម្លាប់ ស្ត្រី​រងគ្រោះ​នោះ​ហើយ ព្រោះ​សមត្ថកិច្ច​រកឃើញ អត្តសញ្ញាណប័ណ្ណ របស់​ជនសង្ស័យ​ចំនួន ២​សន្លឹក​ព្រមទាំង​អត្តសញ្ញាណប័ណ្ណ របស់​ស្ត្រី​រងគ្រោះ​ផងដែរ​៕
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ