មក​ពី​​មើល​​កុន​ម៉ូ​តូ​​ដាច់​​ច្រ​វាក់ ត្រូវ​​ជន​​ទំ​នើ​ង ១០​​នាក់​​​​ ចាប់​រំ​លោភ​​បាន​​ស​ម្រេច​​គ្រប់​​គ្នា

12/04/2013 0 Comments A+ a-

Wat-rapeខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​វ័យ​ក្មេង​​ម្នាក់ ត្រូវ​បាន​​ក្មេង​​ទំ​នើង មួយ​ក្រុម​​ជាង ១០​​នាក់​​ចាប់​រំ​លោភ​​យ៉ាង​​ព្រៃ​ផ្សៃ ម្នាក់​​ម្ដង​ៗ​​រហូត​​បាន​សំ​រេច​​គ្រប់​ៗ​​គ្នា កាល​ពី​​វេ​លា​ម៉ោង ១០​​យប់​​ថ្ងៃ​ទី​​២៩ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​កាច់​ជ្រុង សា​លា​ប​ឋម​សិក្សា​ត្មាត​ពង ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែល​ស្ត្រី​រងគ្រោះ ត្រលប់​មកពី​មើល​កុន​តែម្នាក់ឯង​។
​ស្ត្រីជន​រងគ្រោះ​មានឈ្មោះ ពណ អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាន​បញ្ជូនទៅ អង្គការ​ស្ត្រី មាន​វិបត្តិ ។  មុន​កើតហេតុ​ស្ត្រី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅលេង​វត្ត​រស្មី​មានជ័យ ដើម្បី​ទៅ​មើល​កុន​តែម្នាក់ឯង រហូតដល់​ម៉ោង ១០​និង​៣០ នាទី​យប់ កុន​ក៏​ចប់​ហើយ​ស្ត្រី​រងគ្រោះ បាន​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​របស់​ស្ត្រី​រងគ្រោះ បាន​ដាច់​ច្រ​វ៉ា​ក់ ហើយ​ពេលនោះ​ស្រាប់​តែមាន​ក្មេង​ទំនើង​ម្នាក់  ឈ្មោះថា រិ​ទ្ធ សុភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ ជនរងគ្រោះ ជិះ​ម៉ូតូ​មកដល់​ក៏បាន​ចាប់​អូស ស្ត្រី​រងគ្រោះ​យកទៅ កាច់ជ្រុង​សាលា បឋមសិក្សា​ត្មាត​ពង ដើម្បី​ធ្វើ​សកម្មភាព ចាប់រំលោភ តែដោយសារ​ស្ត្រី​រងគ្រោះ មាន​កម្លាំង​ខ្លាំង មួយ​នឹង​មួយ​ពុំ​អាច​រំលោភ បានទេ​។​
​ឈ្មោះ រិ​ទ្ធ សុភាព បាន​ហៅ​បក្ខពួក​របស់ខ្លួន ដោយ​ជិះ​ម៉ូតូ​ចំនួន ៨​គ្រឿង មកជួយ​ចាប់​ស្ត្រី​រងគ្រោះ​ហើយ​ឈ្មោះ រិ​ទ្ធ សុភាព បាន​សម្រាត​សម្លៀកបំពាក់ ជនរងគ្រោះ​ចេញ​ទាំងអស់ ទើប​ចាប់ផ្ដើម​រំលោភ​យ៉ាង​ព្រៃផ្សៃ ម្នាក់​ហើយ​ម្នាក់ទៀត​រហូត​អស់​គ្នា​ជាង ១០​នាក់ ទើប​បក្ខពួក​របស់​ឈ្មោះ រិ​ទ្ធ សុភាព នាំគ្នា​រត់គេចខ្លួន​បាត់​អស់​តែម្ដង​។ សមត្ថកិច្ច​បាន​ចុះទៅ ធ្វើការ​ស៊ើបអង្កេត រឿង​ក្មេង​ទំនើង ដែល​ចាប់រំលោភ​ស្ត្រីជន​រងគ្រោះ យ៉ាង​ព្រៃផ្សៃ​ដើម្បី​នាំមក​ដាក់ទោស ទៅតាម​ផ្លូវច្បាប់​៕
Wat rape
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ