រដ្ឋសភាប្រកាសស្លាកលេខ រថយន្តរដ្ឋសភាថ្មីដល់ សមាជិកសភា ១២៣រូប និងនិរាករណ៍ ស្លាកលេខចាស់
ភ្នំពេញ ៖ សភាកម្ពុជា បានប្រកាស ផ្តល់ស្លាកលេខ រថយន្តរដ្ឋសភាថ្មី ដល់សមាជិកសភា ទាំង១២៣រូប និងនិរាករណ៍ ស្លាកលេខចាស់ ដែលសេចក្តីប្រកាសនេះ ចុះហត្ថលេខាដោយ លោក ឡេង ម៉េងឡុង អគ្គលេខាធិការដ្ឋាន រដ្ឋសភា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣។
យោងទៅតាមសេចក្តីប្រកាសព័ ត៌មាននេះ បានឲ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំ និងផ្តល់ស្លាកលេខ រថយន្ត រដ្ឋសភា៥ ជូនអ្នកតំណាង រាស្ត្រ និតិកាលទី៥ នៃរដ្ឋសភាព ទាំង១២៣រូប រួចរាល់អស់ហើយ ដើម្បីប្រើប្រាស់ជាផ្លូវការតាម តំណែង ។ ដោយឡែកស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ត្រូវទុកជា និរាករណ៍ ។ សេចក្តីប្រកាសបានបន្តថា តំណាងរាស្ត្រទាំង១២៣រូប និងអតីតតំណាង រាស្ត្រ ទាំងអស់ មេត្តា ឈប់ប្រើប្រាស់ស្លាកលេខ ដែលនិរាករណ៍ ដូចបានជម្រាប់ជូនខាងលើ ហើយសូមប្រគល់មកឲ្យ អគ្គលេខាធិការដ្ឋាន រដ្ឋសភាវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ជាមួយគ្នានោះផងដែរ លោក ឡេង ម៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា បានដាក់សំណើ ទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា អគ្គលេខាធិការ ដ្ឋានរដ្ឋ សភាបានរៀបចំ និងផ្តល់ស្លាកលេខ រថយន្ត រដ្ឋសភា៥ ជូនដល់តំណាងរាស្ត្រ ទាំង ១២៣ សម្រាប់ ប្រើប្រាស់ ជាផ្លូវការក្នុង និតិកាលទី៥ នៃរដ្ឋសភា (២០១៣-២០១៨) រួចរាល់ អស់ហើយ ។ ប៉ុន្តែរយៈពេ លកន្លងមកមានរថយន្តមួយចំនួន នៅពាក់ស្លាកលេខរថយន្ត រដ្ឋ សភា១ រដ្ឋសភា២ រដ្ឋសភា៣ និង រដ្ឋសភា៤ ត្រូវបាននិរាករណ៍ ទៅហើយ ហើយនៅធ្វើ ចរាចរណ៍ តាមដងផ្លូវនៅឡើយ ។
ក្នុងសំណើនោះ បានបន្ថែមថា ដូច្នេះរថយន្តទាំងឡាយណា ដែលនៅតែបន្ត ប្រើប្រាស់ស្លាក លេខរថយន្តរដ្ឋសភា ដែលអស់សុពលភាព ដូចបានជម្រាប់ ជូនខាងលើ អគ្គលេខាធិការដ្ឋាន រដ្ឋសភា ពុំទទួលខុសត្រូវចំពោះ រថយន្តទាំងនោះឡើយ ។ ក្នុងករណីនេះ អ្នកប្រើប្រាស់ រថយន្តទាំងនោះ ត្រូវ ទទួលសុខត្រូវ ចំពោះមុខច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល
