ពលរដ្ឋសម្រុកទិញ អាវរងាជជុះ តម្លៃថោក ខណៈអាកាសធាតុ ចុះត្រជាក់ខ្លាំង
ខេត្តកំពង់ឆ្នាំង៖ ដោយសារសីតណ្ហភាពចុះត្រជាក់ខ្លាំង បានធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាសម្រុកទិញអាវរងារជជុះ យ៉ាងច្រើនកុះករ ធ្វើឲ្យអាជីវករសប្បាយចិត្ត និងមុខរបរ ចំណែកប្រជាពលរដ្ឋក៏សប្បាយចិត្ត ព្រោះបានអាវរងាជជុះ មានតម្លៃថោកសមរម្យ អាចទទួលយកបាន ដោយមិនចាំបាច់មានប្រាក់ទៅទិញថ្មី តម្លៃខុសគ្នាច្រើនដងនោះទេ ។
នៅមុខផ្សារលើ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំងមានអាជីវលក់អាវរងារជជុះ៣កន្លែង មានប្រជាពលរដ្ឋសម្រុកទិញយ៉ាងកកកុញ និងដណ្តើមគ្នារើសយកអាវណា ដែលខ្លួនពេញចិត្តដែលក្នុងតម្លៃអាវមួយ ៤ទៅ៥ពាន់រៀល ។ បើប្រៀបធៀបទៅអាវរងារថ្មីមួយថ្លៃពី ២ទៅ៤ម៉ឺនរៀលឯហ្នុះ គឺខុសគ្នាខ្លាំងណាស់ ។ ដោយហេតុនេះហើយមិនថា អ្នកមានអ្នកក្រ ឬអ្នកមធ្យមនោះទេ សូម្បីអ្នកមានឡានតម្លៃរាប់ម៉ឺនដុល្លារជិៈ ក៏ឈប់ឡានចុះមកដណ្តើមរើសទិញ អាវរងារជជុះនេះដែរ ។
បងស្រីម្នាក់ដែលដៃម្ខាងត្រកងអាវរងារជជុះពេញ និងដៃម្ខាងទៀតកំពុងភើចទាញរកអាវផ្សេងបន្ថែមទៀត បានឆ្លៀតនិយាយថា គាត់មានកូនធំៗ៣នាក់ ប្តីគាត់ និងគាត់ទៀតសារុប៥នាក់ ដូចឆ្នេះគាត់
ត្រូវទិញអាវរងារជជុះនេះចំនួន៥ ប៉ុន្តែក្នុងនោះត្រូវរើសអាវជជុះស្រីចំនួន២ សម្រាប់គាត់ និងកូនស្រី ។
គាត់បញ្ជាក់ថា អាវរងារជជុះនេះ មុនពេលធាតុអាកាសត្រជាក់ លក់មួយតែ២០០០ទៅ ២៥០០រៀលប៉ុណ្ណោះ ប៉ុន្តែនៅពេលគេត្រូវការខ្លាំង ក៏ស្រាប់តែឡើងថ្លៃ ៥ពាន់រៀលតែម្តង ហើយបើទោះ ឡើងថ្លៃបែបនេះក្តី ក៏នៅល្មមអាចទិញបានដែរ ព្រោះបើប្រៀបធៀបទៅនិងអាវរងារថ្មី មួយថ្លៃ១០ដុល្លាឡើងទៅ ។
ដោយឡែកនៅតាមទីជនបទវិញ ប្រជាពលរដ្ឋខ្លះលោកក៏មានអាវរងារស្រាប់សម្រាប់ពាក់ទុបទល់និងអាកាសធាតុ តែខ្លះក៏បានរត់ទៅរកភ្នក់ភ្លើង ដើម្បីបានកំដៅខ្លួន និងខ្លះទៀតដេកឆ្អើរភ្លើងតែម្តង ។
ពាក់ព័ន្ធអាកាសធាតុនេះដែរ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានមានប្រសាសឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែធ្នូ នេះថា នៅព្រឹកនេះអាកាសធាតុត្រជាក់មានកំរិត ២០,០អង្សា តែកាលពីថ្ងៃទី១៨ អាកាសធាតុត្រជាក់មានកម្រិត១៨,៥អង្សា និងនៅថ្ងៃទី១៧ ខណៈមេឃមានភ្លៀងផងនោះ អាកាសធាតុមានកំរិត ១៩,៥ អង្សា ។ លោកក៏បានបញ្ជាក់ដែរថា ដោយសារយើងមិនមានប្រដាប់ស្ទង់សីតណ្ហភាពអូតូម៉ាទិច ដូច្នេះសព្វថ្ងៃយើងវាស់សីតណ្ហភាព២ដងក្នុង១ថ្ងៃ គឺវាស់នៅម៉ោង១យប់ និងវាស់នៅម៉ោង៧ភ្លឺ ។ហើយយើងយកពេលណាដែលមានកំរិតអប្បរមា មកធ្វើជាគោល ។ ចំពោះអាកាសធាតុឆ្នាំនេះ លោកបានប្រាប់ថា គឺត្រជាក់ជាងឆ្នាំមុនៗ ដែលពុំធ្លាប់មាន៕
ប្រភពពី ANN