ធ្វើ​​កូដ​កម្ម​​ប​ណ្តេ​ញ​​ភិក្ខុ ដួង រដ្ឋា ជា​​ព្រះ​ចៅ​អ​ធិកា​រ​​​ស្តី​ទី ចេញ​ពី​​វត្ត​​សូរិ​យា​​រាម ហៅ​​វត្ត​​ថ្មី​

12/04/2013 0 Comments A+ a-

Wat-031210ក្រុង​ប៉ោយប៉ែត ៖ គណៈ​កម្ម​ការ​​និង​​ពុទ្ធ​បរិ​ស័ទ ចំ​ណុះ​ជើង​វត្ត​​សូ​រិ​យា​​រាម ហៅ​​វត្ត​​ថ្មី បាន​នាំ​គ្នា​​ធ្វើ​​កូដ​កម្ម​​លើ​ក​​ប​ដា និង​​បាន​​យក​​រនាំង​​ដែក បិទ​ផ្លូវ​​មិន​​ឲ្យ​ប្រ​ជា​ពល​រដ្ឋ នៅ​​ក្រុង​​ប៉ោយ​ប៉ែត​​ធ្វើ​ដំ​ណើរ ឆ្លង​កាត់​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៣ ខែ​ធ្នូ ឆ្នាំ​​២០​១៣ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ជាច្រើន​ម៉ោង​ថែមទៀត  ក្នុង​បំណង​បណ្តេញ​ភិក្ខុ ដួង រដ្ឋា ជា​ព្រះចៅអធិការ​វត្ត​ស្តីទី ចេញពី​ក្នុង​វត្ត ។​
​គណៈកម្មការ​វត្ត​ថ្មី បាន​ឲ្យ​ដឹងថា រឿង​ដែល​ពួកគាត់ នាំគ្នា​ធ្វើ​កូដកម្ម​នៅពេលនេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ព្រះគ្រូ​មេគណ​ខេត្ត ជួយ​រក​ដំណោះស្រាយ ក្នុងការ​ជ្រើសរើស ព្រះចៅអធិការ​វត្ត ឲ្យ​មក​មក​ឡើងកាន់តំណែង​ថ្មី ជំនួស​ព្រះចៅអធិការ​វត្ត​ស្តីទី​ព្រះនាម ដួង រដ្ឋា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិន​សប្បាយចិត្ត​។ ប្រភព​បាន​បន្តថា ព្រះចៅអធិការ​វត្ត​ស្តីទី​អង្គ​នេះ មិនអាច​ទុក​ឲ្យ​គង់នៅ​វត្ត​ថ្មី​នេះ តទៅទៀត​បានឡើយ ដោយ​ព្រះអង្គ និយម​បក្ខពួក ហើយ​ថែមទាំង​ឲ្យ​ក្មេងស្ទាវ មក​ដេក​ស្នាក់នៅ​ក្នុង​វត្ត​បង្ក​ភាពអនាធិបតេយ្យ នាំ​ឲ្យ​ពុទ្ធបរិស័ទ រស់នៅ​ជិត​ទីវ​ត្ត​អារាម​នេះ មិន​សប្បាយចិត្ត​។​
​ម្យ៉ាងវិញទៀត​ព្រះចៅអធិការ បាន​បង្កបញ្ហា​ដោយ​បណ្តេញ ព្រះសង្ឃ​មួយចំនួន​នៅក្នុង​វត្ត ដោយ​គ្មាន​មូលហេតុ ដូច​ជាការ​បណ្តាញ​ព្រះសង្ឃ ដែលមាន​ព្រះជន្ម​ច្រើន និង​មានការ​យល់ដឹង​ជាង​ខ្លួន ដោយ​មិន​ទុក​ឲ្យ​គង់ នៅក្នុង​វត្ត​នេះឡើយ ។ មិនតែប៉ុណ្ណោះ ព្រះចៅអធិការ​ស្តីទី ព្រះនាម ដួង រដ្ឋា បាន​ចំណាយ​លើ​ការកសាង​សមិទ្ធផល នៅក្នុង​ទីវ​ត្ត​អារាម​មួយចំនួន ដោយ​មិន​ប្រក្រតី មិនបាន​ឆ្លង​យោបល់​ពិគ្រោះ ជាមួយនិង​គ​ណះ​កម្ម​ការ​វត្ត និង​បានធ្វើ​ឲ្យ​បាត់​បច្ច័យ ថែម​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​អាជ្ញាធរ​និង ព្រះគ្រូ​មេគណ​ខេត្ត ជួយ​ចាត់វិធានការ​រក ដំណោះស្រាយ​យក​ព្រះសង្ឃ​ផ្សេង ឲ្យ​មក​គង់​ធ្វើជា​ព្រះចៅអធិការ​វត្ត​នេះ​ផង បើ​ពុំ​ដូច្នោះ​ទេ ពួកគាត់​និង​ព្យាយាម​ធ្វើ​កូដកម្ម តទៅទៀត​រហូត​ទាល់តែ មានការ​ផ្លាស់ប្តូរ​ទើប​ឈប់ ។
​ជា​ចុងក្រោយ​លោក ស៊ា​ង សេង​ហុក ប្រធានការិយាល័យ​ធម្មការ ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើនេះ ប្រជាពលរដ្ឋ​រួមទាំង គណៈកម្មការ​វត្ត​ទាំងអស់នេះ មិន​អាចមាន​សិទ្ធិ​ដក ព្រះចៅអធិការ​ស្តីទី​វត្ត​អង្គ​នេះ បានឡើយ គឺមាន​តែ​ខាង​ព្រះសង្ឃ ជា​ព្រះគ្រូ​មេគណ​ខេត្ត តែប៉ុណ្ណោះ​ទើប​អាច​ដក​ព្រះអង្គ​បាន  ហើយ​រាល់​បញ្ហា​ដែល​កើតឡើង​ទាំងអស់នេះ លោក​នឹងធ្វើ​របាយការណ៍ បញ្ជូនទៅ​ថ្នាក់លើ ដើម្បី​រក​ដំណោះស្រាយ​ផងដែរ ។  នៅក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​អាជ្ញាធរ មាន​សម្ថ​កិច្ច​ប៉ូលិស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត បាន​ទៅ​ជួយ​អន្តរាគមន៍​នៅ​ទីនោះ និង​បាន​បញ្ជៀ​សរាល់​បញ្ហា ខ្លាចក្រែង​កើតមាន​អំពើរ​ហិង្សា​ផងដែរ​៕
ប្រភពពី វត្តភ្នំ