ចិនប្រតិកម្មខ្លាំងទៅលើ រសាសរបស់នាយករដ្ខមន្ត្រីជប៉ុន
ប៉េកាំង៖យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ ចុះផ្សាយថ្ងៃទី ១៥ ខែ ធ្នូម្សិលមិញនេះបានឲ្យដឹងថាលោក
រដ្ឋមន្ត្រីក្រសួងការបរទេសចិន Hong Lei
បានប្រកាសជំទាស់ខ្លាំងៗទៅលើការនិយាយបកស្រាយរបស់លោកនាយករដ្ឋមន្ត្រី
ជប៉ុន Shinzo Abe
កាលពីពេលថ្មីៗនេះទៅលើបញ្ហាតំបន់ហាមឃាត់ហោះហើររបស់ចិននោះ។
នៅអំឡុងពេលដែលកិច្ចប្រជុំអាស៊ានជប៉ុនដែលទើបនឹងបញ្ចប់កាលពីថ្ងៃ សៅរ៍នោះលោក Abe បាននិយាយថាប្រទេសចិនបានប្រើប្រាស់សកម្មភាពឯកតោភាគីក្នុងការធ្វើឲ្យ ស្ថានភាពនៅសមុទ្រចិនភាគខាងកើតកាន់តែអាក្រក់ឡើង។នៅក្នុង ការប្រកាសឆ្លើយតបទៅនឹងការពោលពាក្យបែបនេះលោក Hong ក៏បានបញ្ជាក់ពីការមិនពេញចិត្តដែរដោយនិយាយថាលោកនាយករដ្ឋមន្ត្រី ជប៉ុនកំពុងព្យាយាមបង្កាច់បង្ខូចដើម្បីគ្រាន់តែគោលបំណងប្រឆាំងនឹង ប្រទេសចិនប៉ុណ្ណោះ។លោក Hong ក៏បានបន្ថែមទៀតផងដែរថាលោកនាយករដ្ឋមន្ត្រីជប៉ុនតែងតែលើកឡើងដដែល ពីសកម្មភាពរបស់ចិនថាជាសកម្មភាពឯកតោភាគីទៅលើបញ្ហាកោះ Diaoyu តាំងតែពីឆ្នាំមុនមកម្ល៉េះ៕