ជិះ​​ម៉ូតូ​ចូល​ក្នុង​វត្ត​ទាក់​លួស​មួយ​សរសៃ​​វិះ​នឹង​ដាច់.ក

12/02/2013 0 Comments A+ a-

ខេត្តកំពត​ ៖ យុវ​ជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០០៧ ឆ្លង​កាត់​វត្ត​ឧទ្ទម​កំពង់​ត្រាច ត្រូវ​បាន​ទាក់​ខ្សែ​លួស​មួយ​សរសៃ​ដែល​ក្រុម​ធ្វើ​សំណង់​​ក្នុងវត្ត​​ចោល​វិះ​នឹង​ដាច់.ក ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​​​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា នៅ​ក្នុង​វត្ត​កំពង់​ត្រាច ស្រុក​កំពង់​ត្រាច ។
ជន​រង​គ្រោះ​​ឈ្មោះ​ជា សុខស្នេហ៍ អាយុ​១៧​ឆ្នាំ នៅភូមិ​កំពង់​ត្រាច​ទី១ ឃុំ​កំពង់​ត្រាច​ខាង​កើត ស្រុក​កំពង់​ត្រាច ។ បច្ចុ​ប្បន្ន​​ជន​រង​គ្រោះ​​កំពុង​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ ដោយ​របួស​ធ្ងន់​​ត្រង់.ក​ និង​បែក​ក្បាល ។ ក្រោយ​ហេតុ​ការណ៍​ឪពុក​ជន​រងគ្រោះ​គ្រោង​នឹង​ប្តឹង​​អ្នក​ម៉ៅការ​សំណង់ ។ប្រភព កោះសន្តិភាព