ជើងខ្លាំងខ្មែរ ៤រូប ប៉ះថៃ៣រូប និងអូស្រ្តាលី ១រូប
ផ្តល់សិទ្ធិដោយ ៖ Lookingtoday.com
ភ្នំពេញ៖ ការប្រកួតប្រដាល់ ជាលក្ខណៈមិត្តភាព អន្តរជាតិប្រចាំខែ របស់ស្ថានីយ៍ ទូរទស្សន៍ TV5 នាថ្ងៃព្រហស្បត្តិ៍ ទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ ស្អែកនេះ នៅលើសង្វៀន Beeline Arena មានអ្នកប្រដាល់ មកពី ក្លឹបខ្លាំងៗចំនួន ខ្មែរ៤នាក់ នឹងមកប្រកួត ជាមួយអ្នកប្រដាល់ ថៃ ៣រូប និងអូស្រ្តាលី ១រូប រញ្ជួយសង្វៀន TV5។
អ៊ុង វិរៈ ក្លឹបកងពលតូច ឆ័ត្រយោង ៩១១ កីឡាប្រកួត ជាមួយថៃ SEN CHAN , ជ័យ កុសល ក្លឹបសិង្ហៈ កីឡា ជួបនឹងថៃ THAN VALEK ,ពេជ្រ សីហា សមាគមក្រសួងការពារជាតិ ជួបប្រកួតជាមួយថៃ PRAVIT និងជើងចាស់ នួន សូរិយា ក្លឹបក្រសួងមហាផ្ទៃ ប្រកួតជាមួយ RICHអូស្រ្តាលី ។
SEN CHAN ជាអ្នកប្រដាល់ ជើងខ្លាំងមួយរូប ដែលធ្លាប់ផ្តួលគូប្រកួត ជាច្រើនឲ្យសន្លប់ នៅលើសង្វៀន ហើយ SEN CHAN ធ្លាប់ប្រកួតបានចំនួន ៥៤ លើក ឈ្នះ៤២ លើក ចាញ់១០ លើក ស្មើ៣លើក និងធ្លាប់ផ្ដួលដៃគូ ឲ្យសន្លប់ចំនួន៤លើក។ ចំណែក អ៊ុង វិរៈ មានកាយសម្បទាល្អ ខ្ពស់ ដៃ ជើងវែង ជាអ្នកប្រដាល់ចិត្តធំ ប៉ុន្តែរឿងតិចនិចប្រកួត មិនសូវមានទេ។
THANVA LEK អ្នកប្រដាល់ថៃរូបនេះ មានស្នៀត កែង ជង្គង់ និងវាយសម្រុកល្អប្រសើរ ជាងកុសល ព្រោះ THANVA LEK ធ្លាប់ប្រកួតបាន ចំនួន ៥៨ លើក ឈ្នះ៤៥លើក ចាញ់១០លើក និងស្មើ៣លើក ហើយមិនធ្លាប់ផ្ដួលដៃគូ ឲ្យសន្លប់នោះទេ។ ចំណែកកុសលវិញ ឥឡូវអន់កម្លាំងសម្រុក ពេលដែលប៉ះថៃម្តងៗ តែងតែវេទនាខ្លួន ទម្រាំនឹងបានឈ្នះ។
PRAVIT ជាអ្នកប្រដាល់ មានកម្រិតសមត្ថភាព និងបច្ចេកទេស មិនអន់នោះទេ គឺជាជើងខ្លាំងរូប នៅប្រទេសថៃ។ PRAVIT ធ្លាប់ការប្រកួត បានចំនួន ៨៥ លើក ដោយឈ្នះ ៦៧លើក ចាញ់១៤លើក និងស្មើ៤លើក ហើយធ្លាប់ផ្ដួលដៃគូ ឲ្យសន្លប់ចំនួន ២៣លើក។ ចំពោះ ពេជ្រ សីហា វិញ ធ្លាប់ ប្រកួត ជាមួយ អ្នកប្រដាល់ថៃ ជាច្រើន លើកមកហើយពីមុន។សម្រាប់ការប្រកួត លើកនេះ ពេជ្រ សីហា អាច ផ្តួល អ្នកប្រដាល់ថៃ PRAVIT បានម្នាក់ទៀតដែរ ឬអត់នោះទេ។
RICH អ្នកប្រដាល់ ស្បែកសរូបនេះ វាយរហ័សដករហ័ស កណ្ដាប់ដៃ របស់គេខ្លាំង។ ថ្វីត្បិតតែគេទាប ប៉ុន្តែមិនងាយបង្ក្រាបគេទេ។ RICH ធ្លាប់ការប្រកួត បានចំនួន ៤៨ លើក ដោយឈ្នះ ៣០លើក ចាញ់១០លើក និងស្មើ៨លើក ហើយធ្លាប់ផ្ដួលដៃគូ ឲ្យសន្លប់ចំនួន ៥លើក។ខ្លាចាស់ នួន សូរិយា នៅពេលជួបជាមួយ អូស្រ្តាលីមិនសូវ ជាជួបសំណាងល្អទេ ហើយលើកនេះ ជួប RICH សូរិយា មិនអាចផ្តល់នូវ ទំនុកចិត្ត ព្រោះ សូរិយាកម្លាំង សម្រុកដែលជា កត្តាកំណត់ ជ័យជម្នះនោះ បានរៀងអន់បន្តិចហើយ៕