ផឹកប៉ះចំស្រាកាច យកពូថៅនិងកាំបិតប៉័ងតោ កាប់ឪពុកមានិងម្តាយមីង របួសធ្ងន់ធ្ងរ
ខេត្តកណ្តាល ៖ នគរបាលស្រុកព
ញាឮ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់
រួចកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យ
ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល
ដើម្បីចាត់ការបន្តតាមនីតិវិធី
បន្ទាប់ពីជន សង្ស័យ និងបក្ខពួកម្នាក់ទៀត ដែលត្រូវជាបងប្អូន បង្កើត
បានធ្វើសកម្មភាពកាប់ប្រហារ ទៅលើបុរសជាឪពុកមា និងម្តាយមីង
បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែ រឿងទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច កាល
ពីវេលាម៉ោង ១និង២០ នាទីរំលងអធ្រាតឈានចូល ថ្ងៃទី១៦ ខែធ្នូ
ឆ្នាំ២០១៣ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ
ខេត្តកណ្តាល ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ចាប សុភី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាកសិករ និងម្នាក់ទៀត ត្រូវជាបងប្អូនបង្កើតនិងគ្នា ដែលរត់គេចខ្លួននោះមានឈ្មោះ ចាប សុភឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ។ នៅមុនពេលកើតហេតុ វេលាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យទាំង ២នាក់ បាននៅអង្គុយផឹកស្រា ជាមួយជនរងគ្រោះ ដែលត្រូវជាឪពុកមា និងម្តាយមីងដែលមានឈ្មោះ ចាប ជឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ ចាប ចាន់ភា ភេទស្រី អាយុ ៣៣ឆ្នាំ ដែលមានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។
លុះដល់វេលាម៉ោង ១រំលងអធ្រាតឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យក៏មានទំនាស់ពាក្យសំដី ជាមួយជនរងគ្រោះ ហើយជនសង្ស័យទាំង ២នាក់ក៏បានទាញយកពូថៅ និងកាំបិតប៉័ងតោ ដេញកាប់ទៅលើជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួសត្រូវចំដងខ្លួន និងក្បាលបែកឈាមហូរជោកខ្លួន ។ ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅក្បែរខាង បានរត់ចូលទៅឃាត់ជនសង្ស័យ និងប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យជួយអន្តរាគមន៏ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ រីម្នាក់ទៀតបានរត់គេចខ្លួន បាត់ស្រមោលតែម្តង៕
ប្រភពពី វត្តភ្នំ