សម្លាប់ប្រពន្ធ នៅសៀមរាប រួចទៅ សម្លាប់មនុស្ស នៅព្រះវិហារ ត្រូវចាប់ខ្លួន

12/18/2013 0 Comments A+ a-

ប្រតល់សិទ្ទិដោយ៖looking today.com
ព្រះវិហារ ៖ ជនជាប់ចោទម្នាក់ ដែល ត្រូវបានសាលាដំបូងខេត្ដសៀមរាប ចេញ ដីកាបញ្ជាឱ្យចាប់ខ្លួនពីបទ ឃាតកម្មសម្លាប់ ប្រពន្ធរបស់ខ្លួននោះ ស្រាប់តែជននេះខណៈ ដែលរត់គេចខ្លួន សម្ងំរស់នៅក្នុងទឹកដីស្រុក គូលែន ខេត្ដព្រះវិហារ បានប្រើអំពើហិង្សា សម្លាប់បុរសម្នាក់ នៅទីនោះទីបំផុតត្រូវ បានកម្លាំងនគរបាលស្រុកគូលែន ចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ។
អធិការនគរបាលស្រុកគូលែន ខេត្ដព្រះ វិហារ លោក ឡាញ់ លីសៀវឡេង បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹង ថា កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ កម្លាំងនគរបាលរបស់លោក បានចាប់ខ្លួន ជនសង្ស័យម្នាក់ ក្រោយពីទទួលបានពាក្យ បណ្ដឹង របស់សាច់ញាតិជនរងគ្រោះថា ប្រើ អំពើហិង្សា រហូតដល់វាយមនុស្សស្លាប់តាំង ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ មកម្ល៉េះ ។
លោក ឡាញ់ លីសៀវឡេង បានបញ្ជាក់ ពីដំណើររឿងថា កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យដុស ចន ហៅ សំណាង អាយុ ៣៤ឆ្នាំ មានស្រុកកំណើត នៅភូមិអង្កាញ់ ឃុំសំរោង ស្រុកសូត្រនិគម ខេត្ដសៀមរាប និងជនរងគ្រោះឈ្មោះ ឡេង ឡម ភេទប្រុស អាយុ ៤១ឆ្នាំ បាន នាំគ្នាផឹកស៊ី ក្នុងភូមិព្រៃកំប៉ិច ឃុំស្រយ៉ង់ ខាងជើង ស្រុកគូលែន ខេត្ដព្រះវិហារស្រាប់ តែមានទំនាស់ជាមួយគ្នា រហូតដល់ប្រើអំពើហិង្សា វាយតប់គ្នាទៅវិញទៅមកបណ្ដាល ឱ្យជនរងគ្រោះរងរបួស ។
លោកអធិការបន្ដទៀតថា ក្រោយពី បង្កជម្លោះដោយពាក្យសំដី និងការប្រើអំពើ ហិង្សានោះ ជនរងគ្រោះបានវិលត្រឡប់ទៅ ផ្ទះជាធម្មតា ប៉ុន្ដែ បានស្លាប់នៅពេលយប់ រួចហើយសាច់ញាតិជនរងគ្រោះ មិនទាន់ បានដាក់ពាក្យបណ្ដឹងជាផ្លូវការនៅឡើយទេ ភ្លាមៗនោះ ដោយជាប់រវល់ធ្វើបុណ្យសព ជូនជនរងគ្រោះ រហូតដល់ព្រឹកថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០១៣ ប្អូនប្រុសជនរងគ្រោះឈ្មោះ ឡេង ចំណាប់ បានដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ចមូលដ្ឋាន ។
អធិការនគរបាលស្រុកគូលែន បាន បញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យ បណ្ដឹងរបស់សាច់ញាតិជនរងគ្រោះ កម្លាំង នគរបាលរបស់លោក ដោយមានការបញ្ជាពីលោកស្នងការ និងមានការឯកភាពពីតំណាង អយ្យការ អមសាលាដំបូង ខេត្ដព្រះ វិហារផងនោះ បានធ្វើការស្រាវជ្រាវហើយ ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូប នេះតែម្ដង ។
បើតាមអធិការនគរបាលស្រុកគូលែន ជនសង្ស័យខាងលើ ធ្លាប់ប្រើអំពើហិង្សា រហូតដល់សម្លាប់ប្រពន្ធ របស់ខ្លួន ហើយត្រូវ បានតុលាការខេត្ដសៀមរាប ចេញដីកាតាម ចាប់ខ្លួនទៀតផង។ ក្រោយពីតុលាការ ចេញ ដីកាតាមចាប់ខ្លួនជនសង្ស័យរូបនេះ បានរត់ គេចខ្លួនមករស់នៅ ក្នុងស្រុកគូលែន ខេត្ដព្រះវិហារ ទី កន្លែងកើតហេតុ ហើយបានប្រើ អំពើហិង្សា និងឈានទៅដល់ការសម្លាប់ មនុស្សសារជាថ្មី ។ បច្ចុប្បន្ន ជនសង្ស័យរូប នេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕