នៅឃុំឈើតុំ ជាកន្លែងស្តុកឈើប្រណិតសម្រាប់នាំចេញ
កំពង់ឆ្នាំង: ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មានបទល្មើសព្រៃឈើ និង
សិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនកន្លែង
កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅក្នុងតំបន់បំណក់ឃុំឈើតុំ
ស្រុកក្រគរខេត្តពោធិសាត់។ករណីនេះបានកើតមានជាយូមកហើយមិនឃើញ
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និង
សមត្ថកិច្ចពាក់ព័ន្ធណាចុះទៅបង្ក្រាបឡើយ។គេឃើញមានតែអ្នកចុះទៅ
យកលុយ ។
ប្រជាពលរដ្ឋបានអោយដឹងថា នៅពេលយប់គេឃើញមានរទេះគោ រទេះក្របី ដឹកជញ្ជូនឈើប្រណិតគ្រប់ប្រភេទ ចូលទៅក្នុងសិប្បកម្មកែច្នៃឈើទាំងនោះ ។ នៅពេលថ្ងៃ គេឃើញមានការដឹកជញ្ជូនឈើប្រណិតតាមម៉ូតូបន្តកន្ទុយគ្នា ដោយពួករកស៊ីល្មើសច្បាប់ទាំងនោះ ដឹកកាត់ពីមុខប៉ុស្តប៉ូលីសទៀតផង ។
ចំពោះឈើប្រណិត ដែលគេដឹកចូលសិប្បកម្មទាំងនោះមួយចំនួនតូចត្រូវបានគេធ្វើការកែច្នៃ រីឯមួយចំនួនធំទៀតគេគ្រាន់តែយកទៅស្តុកទុកសម្រាប់ការនាំចេញ តែប៉ុណ្ណោះ។នៅពេលយប់គេឃើញមានរថយន្តចូលទៅដឹកឈើប្រណិតទាំងនោះ ចេញទៅភ្នំពេញដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំងយ៉ាងរលូនមិនមានការរំខានទេ ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា ឈ្មួញឈើទាំងនេះមានឈ្មោះ ម៉ៅ និង ឈ្មោះបារាំង ។ពួកគេរកស៊ីដោយរលូន។ មុននឹងដឹកចេញពួកគេសុទ្ធតែបានប្រាប់មុនទៅមេព្រៃឈ្មោះពិសិដ្ឋ និង ប៉ូលិសប៉ុស្តិ៍ឈើតុំឈ្មោះ ឡុង ៕M/L

បទល្មើសព្រៃឈើ និង
សិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនកន្លែង
កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅក្នុងតំបន់បំណក់ឃុំឈើតុំ
ស្រុកក្រគរខេត្តពោធិសាត់
ប្រភពពី CEN