រដ្ឋាភិបាល​ប្រកាស​ប្តឹង​លោក​រ៉ុង ឈុន និង​សហជីព​ចំនួន​៥​រង​ការព្រមាន

12/31/2013 0 Comments A+ a-

ភ្នំពេញ:  លោក​រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីព​កម្ពុជា និង​ជា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ដឹកនាំ​កម្មករ កម្មការិនី ធ្វើបាតុកម្ម​ប្រឆាំង​ទៅ​និង​ការ​តម្លើង​ប្រាក់ខែ​និង​ទាមទារ​ប្រាក់ខែ​១៦០​ ដុល្លារ​ក្នុង​មួយខែ​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ប្តឹងទៅ​តុលាការ​ដើម្បី ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ ​ចំណែក​មេដឹកនាំ​សហជីព​ចំនួន​៥​ផ្សេងទៀត​ក៏ត្រូវ​បានទទួល​ការព្រមាន​ ផងដែរ​ពី​រាជរដ្ឋាភិបាល​និង​ឲ្យ​គោរព​តាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ ប្រឹក្សា​ការងារ​និង​បញ្ឈប់​ការ​ញុះញង់​ជាបន្ទាន់​។​
នេះ​បើ​យោងតាម ២១០២ ស​.​ជ​.​ណ  អ​វ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ របស់​គណៈរដ្ឋមន្ត្រី​ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ករណី​សំណើសុំ​គោលការណ៍​ស្តីពី​ការដាក់កំហិត​លើ ​សហជីព​ចំនួន​៥​និង​សមាគម​មួយ​ដែល​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការ​ តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ក​រន​និយោជិត ផ្នែក​វាយ​ភ័​ណ្ឌ​កាត់ដេរ និង​ស្បែកជើង​៕​
ប្រភពពី CEN