ស្រវឹង ទឹកត្នោតជូ អង្គុយមិនជាប់ ផ្ងាក្រោយ ពីលើម៉ូតូ ធ្លាក់ស្លាប់
កណ្តាល ៖ យុវជនម្នាក់ ក្នុងចំណោម មិត្ត ភ័ក្តិ៣នាក់ ដោយសារតែស្ថានភាពស្រវឹង ទឹកត្នោតជូខ្លាំងពេក ខណៈជិះចេញពីកន្លែងផឹកបានបន្តិច ស្រាប់តែផ្ងាក្រោយ ធ្លាក់ពីលើម៉ូតូបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងប្រហែល ១៥និង១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិលេខ ២១អា ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង កណ្តាល ។
មុនពេលកើតហេតុ ជនរងគ្រោះរួម និងមិត្តភ័ក្តិ ២នាក់ផ្សេងទៀត នាំគ្នាទៅផឹកទឹកត្នោតជូ លុះផឹកស្រវឹង ជោកហើយ ក៏នាំគ្នាជិះចេញមក លុះជិះចេញបានបន្តិច ប្រហែលជាទឹកត្នោតជូធ្វើទុក អង្គុយលែងជាប់អ្នក ឌុបអត់ដឹង ស្រាប់តែផ្ងាក្រោយ ធ្លាក់ពីលើម៉ូតូបោកទៅនឹងថ្នល់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ភ្លាមៗនោះ នគរបាលចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃើញថា ជនរងគ្រោះផ្ងាក្រោយធ្លាក់ ពីលើម៉ូតូដោយខ្លួនឯង រួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ទី១ឈ្មោះ សំរ៉ុង កុសល់ ភេទប្រុស អាយុ១៨ រស់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាលស្លាប់ និងទីឈ្មោះ អឿន ច័ន្ទដារ៉ាភេទ ប្រុស អាយុ ១៥ឆ្នាំ រស់នៅក្នុង ភូមិឃុំកើតហេតុ ជាអ្នកឌុប ទី៣ ឈ្មោះ ពៅ សារឿន ភេទប្រុស អាយុ ១៩ អ្នកជិះកណ្តាល អ្នកទាំង ៣ជិះ ម៉ូតូមួយគ្រឿងម៉ាក គុបសេ ៥០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AH 2821 ។ នគរបាលបាន បញ្ជាក់ថា ក្រុមគ្រួសាជនរងគ្រោះដែលស្លាប់ ពុំធ្វើការប្តឹងផ្តល់នោះទេ ប៉ុន្តែម៉ូតូត្រូវនគរបាល យកទៅរក្សា ទុកជាបណ្តោះអាសន្ត នៅអធិការដ្ឋានឃុំសិត្បូ ដើម្បីរង់ចាំក្រុមគ្រួសារ យកឯកសារគ្រប់់គ្រាន់ ទើបប្រគល់ឲ្យវិញ ៕ប្រភព ពីដើមអម្ពិល