លួចចង.កសម្លាប់ខ្លួន ឲ្យរួចផុតទុក្ខវេទនា ពេលប្រពន្ធមកលេងបងប្អូននៅភ្នំពេញ
ជនរងគ្រោះមានឈ្មោះ អេង សំអូន ភេទប្រុស អាយុ ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ស៊ុន សារួន អាយុ ៣៥ឆ្នាំ បានប្រើប្រាស់ខ្សែគោចង ចង.កជាមួយរ៉តផ្ទះសម្លាប់ខ្លួន ខណៈដែលប្រពន្ធមិននៅផ្ទះ។ ស្ត្រីជាប្រពន្ធបានរៀបរាប់ថា គាត់បានរៀបការជាមួយ ជនរងគ្រោះអស់រយៈពេលជាង ១០ឆ្នាំមក ហើយក្រោយមក ប្តីរបស់គាត់ចាប់ផ្តើមធ្លាក់ខ្លួន មានជំងឺស្ពឹកជើង ធ្វើការងារធ្ងន់មិនកើត បើទោះបីជាខិតខំព្យាបាលយ៉ាងណា ក៏មិនជាសះស្បើយ ។
ចាប់តាំងពីពេលនោះមក ប្តីរបស់គាត់មានការតូចចិត្តយ៉ាងខ្លាំង ចេះតែដើរផឹកស្រា ស្រវឹងជាញឹកញាប់ ហើយចេះតែ រអ៊ូរទាំ ប៉ុនប៉ងចង.កសម្លាប់ខ្លួន ឲ្យរួចផុតទុក្ខវេទនា ហើយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ប្តីរបស់គាត់ បានព្យាយាមចង.ក សម្លាប់ខ្លួននៅលើផ្ទះ តែត្រូវបានប្រពន្ធ និងអ្នកជិតខាងឃើញទាន់ ជួយឃាត់និងអប់រំណែនាំកុំគិតខ្លី ។ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៩ព្រឹក ស្ត្រីជាប្រពន្ធ បានទៅលេងផ្ទះបងប្អូន នៅរាជធានីភ្នំពេញ ស្រាប់តែអ្នកជិតខាងទូរស័ព្ទប្រាប់ថា ប្តីរបស់គាត់បានចង.ក ស្លាប់បាត់ទៅហើយ៕
ប្រភពពី វត្តភ្នំ