ទីក្រុងបុរាណមានអាយុកាល ១៥០០ឆ្នាំ ត្រូវបានរកឃើញនៅបាតសមុទ្រ
អេហ្ស៊ីប៖ បើយោងតាម ប្រភពព័ត៌មានមួយ ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ ឲ្យដឹងថា ក្រុមអ្នកបុរាណវិទ្យា បារាំង បានរុករកឃើញ ទីក្រុងបុរាណមួយ របស់អេហ្ស៊ីប ដែលមានអាយុកាល ជាង១.៥០០ ឆ្នាំ ដោយបានកប់ទៅក្នុង បាតសមុទ្ររហូត មកដល់ពេលនេះ ទើបគេប្រទះ ឃើញ។
ក្រុមអ្នកស្រាវជ្រាវ បារាំងបាននិយាយថា ទីក្រុងបុរាណនេះ មានឈ្មោះថា Heracleion ស្ថិតនៅឆ្នេរសមុទ្រ ភាគខាងជើង ប្រទេសអេហ្ស៊ីប ជាប់នឹង ដែនសមុទ្រមេឌីទែរ៉ាណេ។ នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ នាសតវត្សរ៍ ទី ២១ ដែលក្រុមអ្នកស្រាវជ្រាវ រកឃើញសម្បត្តិវប្បធម៌ ដ៏មានតម្លៃ ធំធេងរបស់ ប្រទេសអេហ្ស៊ីប។
ការប្រទះឃើញ រូបចម្លាក់អាទិទេព អេហ្ស៊ីបបុរាណដ៏ធំ និង រូបចម្លាក់តូចៗ រាប់រយផ្សេងទៀត ដែលបានសាងសង់ ឡើងជារូបចម្លាក់ របស់មហាក្សត្រិយានី មួយសោយរាជ្យ នៅជាប់ទន្លេនីល រាប់រយឆ្នាំមុនគ.ស។ ក្រៅពីនេះនៅមានចម្លាក់ មុំាមីបុរាណដែលត្រូវ គេសម្លាប់ ដើម្បីបូជាយញ្ញដល់ អាទិទេពម្យ៉ាងរបស់ អេហ្ស៊ីបនា សម័យនោះផងដែរ។
ក្រុមអ្នកស្រាវជ្រាវ បានដឹងថា ពួកគេមិនដឹងថា មានទីក្រុង កប់នៅបាតសមុទ្រ បែបនេះនោះទេ តាមពិតពួកគេទៅរុករក កប៉ាល់ដែលបានលិច នៅក្នុងសង្គ្រាម របស់មេទ័ពបារាំង Napoleon នាឆ្នាំ១៧៩៨ តែជាលទ្ធផលពួកគេ បានរកឃើញ ទីក្រុងបុរាណដែល ពិភពលោកស្ទើរតែ មិននឹកស្មាន ដល់បែបនេះទៅវិញ៕
