ភ្លើងឆេះស្មៅនិងដើមឈើ ក្នុងដីឡូត៍ស្តុកស៊ីម៉ងត៍ ក្រុមហ៊ុនជីបម៉ុង ផ្អើលប្រជាពលរដ្ឋ
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្ស រងរបួសនោះទេ ដោយគ្រាន់តែខូចខាតរថយន្ត ធុនធំមួយកំណាត់មុខ ព្រមទាំងឆេះស្មៅ និងដើមឈើតូចៗតែប៉ុណ្ណោះ។ ករណីភ្លើងឆេះស្មៅ និងដើមឈើងាប់ៗ នៅក្នុងដីឡូត៍ នៃឃ្លាំងស្តុកស៊ីម៉ងត៍ ក្រុមហ៊ុន ជីបម៉ុង គឺបង្កមកពីអ្នកបើកបររថយន្ត ធុនធំមួយគ្រឿង បានបើកមកចតទីនេះ ហើយធ្វើការជួសជុលរថយន្ត ខណៈនោះក៏ទុស្សេខ្សែភ្លើង នៅក្នុងម៉ាស៊ីនរថយន្ត ហើយពន្លត់មិនទាន់ ទើបឆេះរាលដាលដល់ស្មៅ និងដើមឈើតូចៗនៅក្បែរនោះ៕
ប្រភពពី វត្តភ្នំ
