វៀ​ត​ណាម​​ថា​ នឹង​បញ្ចប់​​ការ​បោះបង្គោល​ព្រំ​ដែន​ នៅ​​ឆ្នាំ ២០១៥

12/04/2013 0 Comments A+ a-

KV3ប្រធាន​​រដ្ឋ​សភា​វៀត​ណាម លោក​ ង្វៀង ធៀកញិន បាន​​ថ្លែង​​អំឡុង​ជំនួប ​ជា​មួយ​​លោក ហេង សំរិន ប្រធាន​​រដ្ឋ​សភា​កម្ពុជា កាល​ពី​ព្រឹក​​ថ្ងៃ​ទី​​៣ ធ្នូ​ នេះ​​ថា  នឹង​បញ្ចប់​​ការ​បោះ​បង្គោល​ខណ្ឌ​ព្រំ​សីមា​ ដ៏​ចម្រូង​​ចម្រាស​​ រវាង​កម្ពុជា និង​វៀតណាម នា​ឆ្នាំ ​២០១៥ ខាង​មុខ​នេះ​ហើយ ។​
ថ្លែង​ពីជំនួប​នោះ​លោក កែវ ពិសិដ្ឋ មន្ត្រី​​ខុទ្ធការល័យ ប្រធាន​​រដ្ឋសភា​ បាន​​ប្រាប់​ក្រុម​អ្នក​​កា​​សែត​​ថា មកដល់ពេល​នេះ ការ​បោះ​បង្គោ​ល​ព្រំ​​​​ដែ​ន​​គោក កម្ពុជា-វៀតណាម សម្រេច​​បាន ​៧០ភាគ​រយ​ហើយ ហើយនឹង​ឈាន​ទៅ​បញ្ចប់​​សព្វ​គ្រប់​ នៅ​​ឆ្នាំ ​២០១៥ ។​
ដោយ​ផ្ដើម​​កាល​ពី​​អំឡុង​ ខែ កញ្ញា ឆ្នាំ ២០០៧ ពី​ចំណុច​​បាវ៉ិត ( កម្ពុជា) ម៉ុកបាយ (វៀតណាម) ការ​បោះ​​បង្គោល​​កំណត់​ព្រំ​​ដែន​ប្រ​ទេ​ស​ទាំ​ង​ពី​​រ បាន​ផ្ដើម​ឲ្យ​មាន​ការរិៈគន់ ​ជា​សាធារណៈ ​ពី​ការ​បាត់​​ដី​​ទៅ​ខាង​វៀតណាម ។ ហើយ​ជា​ញយ​ដង ​ការ​បោះ​បង្គោល​​ដោយ​ពុំមាន​​ការ​អ​នុ​​​ញ្ញាត​​ឲ្យឃ្លាំមើលជាសាធារណៈនោះ​  ត្រូវ​បាន​​បំពងសម្លេង ​ដោយ​អង្គការសង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ពី​ការ​បាត់​ដី បាត់ភូមិ ខ្មែរនៅ​តា​ម​ព្រំដែន  ។ ប៉ុន្តែ​រដ្ឋាភិបាល ​បាន​​និយាយថា ការ​កំណត់​ព្រំ​ដែន ​នាំ​​ឲ្យ​ខ្មែរ ចំណេញដី ។ យ៉ាងណា​ក៏​ដោយ ​បាំង​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ អង្ករ​នឹ​ង​ក្លា​យ​ជា​បាយ​ហើយ​។ ពោល​ការកំណត់ព្រំ​ដែន​គោក​ រវាង​កម្ពុជា-វៀតណាម ត្រូវ​បាន​​បញ្ចប់​​ហើយ ៕
ប្រភពពី Free Press Magazine