ប៉ូលិសកំពុងបន្តស៊ើបអង្កេត ការចូលលួចកោដ្ឋដ៏ធំមួយ នៅលើកំពូលភ្នំឧត្តុង្គ
កោដ្ឋ
ព្រះបរមសារីរិកធាតុ និងវត្ថុមានតំលៃ ត្រូវបានចោរលួច
ចេញពីព្រះសក្យមុនីចេតិយ កាលពីច័ន្ទ។ នគរបាលជាតិ នៃក្រសួងមហាផ្ទៃ
បានទទួលស្គាល់ថា មានអំពើចោរកម្ម យ៉ាងដូច្នេះមែន។ ហើយបច្ចុប្បន្ន
ប៉ូលិស កំពុងបើកការស៊ើបអង្កេតមួយ យ៉ាងក្តៅគគុក។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា
ពិតជាមានអំពើ ចោរកម្មដែលបានប្រព្រឹត្តឡើងដោយជនមិនស្គាល់មុខ នៅលើកំពូលភ្នំ ព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គប្រាកដមែន។
លោកឧត្តមសេនីយឯក គៀត ចាន់ថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសកំពុងស៊ើបអង្កេតករណីនេះជាបន្ត បន្ទាប់ពីមានការកត់ត្រា និងប្រមែប្រមូលវត្ថុតាងពីកន្លែងកើតហេតុនៅពេលដែលសមត្ថកិច្ចបាន ទទួលដំណឹងនេះភ្លាមៗ កាលពីថ្ងៃច័ន្ទ។
ទោះជាយ៉ាងនេះក្តី ការវាយតម្លៃណាមួយនៅមិនទាន់បានធ្វើនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងតែបន្ត និងមានភាពប្រញាប់ប្រញាល់, នេះបើតាមលោក គៀត ច័ន្ទថារិទ្ធ។ ក៏ប៉ុន្តែជាជំហ៊ានដំបូង កោដ្ឋដ៏មានតំលៃសម្រាប់ដាក់ព្រះបរម សារីរិកធាតុ របស់ព្រះពុទ្ធសមនគោត្តម បានបាត់ហើយ។
សូមបញ្ជាក់ថា ដំណឹងនៃការសង្ស័យថាមានចោរចូលលួចកោដ្ឋព្រះបរមសារីរិកធាតុ និង វត្ថុមានតម្លៃមួយចំនួននៅក្នុងសក្យមុនីចេតិយ ភ្នំឧត្តុង្គ ស្ថិតនៅក្នុងខេត្តកណ្តាលនោះ បានកើតឡើងកាលពីពេលទៀបភ្លឺ ថ្ងៃទី១០ខែធ្នូមកម្ល៉េះ។
បើទោះជាគេមិនទាន់ដឹងថា មានវត្ថុមានតម្លៃអ្វីខ្លះក្រៅពីកោដ្ឋិតម្កល់ព្រះសារីរិកធាតុ ត្រូវបានចោរលួចទៅបាត់នោះនៅពេលនេះក៏ដោយ ក៏ប៉ុន្តែ មន្ត្រីមួយចំនួនដែលស្និទ្ធនឹងការងារនេះ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅព្រឹកនេះដែរថា វត្ថុដ៏មានតម្លៃដែលពួកចោរទមិឡចូលលួចនោះ គឺជាកោដ្ឋដែលធ្វើពីមាសសុទ្ធទំងន់១០គីឡូក្រាម និងមានដាំត្បូងពេជ្រមានតម្លៃជាច្រើន សរុបទាំងអស់ប្រហាក់ប្រហែលមួយលានដុល្លារ។
ហើយកន្លងមក ក៏ដូចជាបច្ចុប្បន្នដែរ តំបន់ភ្នំឧត្តុង្គត្រូវបានគ្រប់គ្រងដោយ មន្ទីវប្បធម៌ខេត្តកណ្តាល ដែលមានឆ្មាំយាមជាង ២០នាក់ សុទ្ឋសឹងជាបុគ្គលិកអណ្តែត ដែលមើលទៅមិនមានលទ្ធភាពក្នុងការការពារវត្ថុដ៏មានតម្លៃសម្រាប់ ព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរនោះទេ។
ទាក់ទងទៅនឹងការបាត់បង់វត្ថុដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាននេះ ប្រជាពលរដ្ឋបានធ្វើការរិះគន់ថា ជាការធ្វេសប្រហែសរបស់អាជ្ញាធរ ដែលមិនមានវិធានការការពារជាមុន នៅពេលដែលដឹងថាវត្ថុជាទីគោរពទាំងនោះមានតម្លៃក្នុងផ្លូវធម៌ដ៏មហាសាល និងផ្លូវលោកជាទ្រព្យសម្បត្តិក៏ដោយ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ