ខុមហ្វ្រែលអំពាវនាវឲ្យរដ្ឋាភិបាលបោះឆ្នោតឡើងវិញ
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅ
កម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel)
នៅក្នុងសិក្ខាសាលានារាជធានីភ្នំពេញ ថ្ងៃទី២៦ ធ្នូ
បានអំពាវនាវដល់រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ឲ្យរៀបចំការបោះឆ្នោតឡើងវិញ។
នាយកប្រតិបត្តិខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែងនៅក្នុងសិក្ខាសាលាថា ការរៀបចំបោះឆ្នោតឡើងវិញនេះ អាចបញ្ចប់ការជាប់គាំងនយោបាយសព្វថ្ងៃផង និងបញ្ចៀសហិង្សានយោបាយ រួមទាំងបញ្ជាក់ពីតម្លាភាពនៃការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ។ ក៏ប៉ុន្តែលោកថា ដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវបានលើកនេះ លុះត្រាតែមានការកែទម្រង់ប្រព័ន្ធគ្រប់គ្រងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) តាំងពីថ្នាក់កំពូលដល់មូលដ្ឋានទើបធានាបាន។
ប្រភពពី វិទ្យុអាស៊ីសេរី