Apple ចុះកម្មសិទ្ធិប៉ាតង់ Facial Recognition ដើម្បីបង្កើនកម្រិតសុវត្ថិភាព
Apple ថ្មីៗនេះទទួលបានកម្មសិទ្ធិប៉ាតង់បច្ចេកវិទ្យាថ្មីមួយទៀតហើយដែលមានសមត្ថភាពអាចចាប់យកព័ត៌មាននៅលើផ្ទៃមុខមនុស្សបានយ៉ាងមានប្រសិទ្ធភាពឈ្មោះថា facial recognition technology លេខ 8,600,120 ដែលផ្ដល់ដោយទីភ្នាក់ងារប៉ាតង់ និងស្លាកយីហោសហរដ្ឋអាមេរិក (United States Patent and Trademark Office)។
ប៉ាតង់ថ្មីរបស់ Apple នេះសម្រាប់បំពាក់ប្រើនៅលើកុំព្យូទ័រគ្រប់គ្រងដោយមុខអ្នកប្រើ ព្រោះអាចចាប់បាន និងស្គាល់។ ហើយប្រព័ន្ធដែលស្គាល់ ៣ចំណុចនៅលើផ្ទៃមុខ អាចត្រូវបានបង្កើតជាកម្មវិធី face detection, facial recognition និងកម្មវិធី input/output control។
ពីមុន Apple មានគម្រោងបង្កើតប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់នៅលើ Smartphone និង Tablet របស់ខ្លួន។ ដូច្នេះបច្ចេកវិទ្យា facial recognition នេះអាចជាចំណែករួមផ្សំក្នុងគម្រោង បន្ទាប់ពីបច្ចេកវិទ្យា fingerprint sensing គឺ TouchID ដែលបំពាក់នៅលើ iPhone 5S៕ via: sabay
