កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ
តំណាងសហជីពកម្មករមួយចំនួនឲ្យដឹងថា
កម្មកររោងចក្រកាត់ដេរប្រហែលមួយម៉ឺននាក់ នៅរាជធានីភ្នំពេញ
និងតាមខេត្តនានា បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២៤ ធ្នូ
ទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ។
បាតុកម្មច្រើនកន្លែងដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចប្រកាសដំឡើងប្រាក់ខែគោលឲ្យកម្មករត្រឹម ៩៥ដុល្លារ ចំនួននេះខុសពីការទាមទាររបស់កម្មករសុំដំឡើងចំនួន ១៦០ដុល្លារក្នុងពេលកន្លងមក។
តំណាងសហជីពនានាឲ្យដឹងថា កម្មករដែលធ្វើបាតុកម្មនៅថ្ងៃទី២៤
ធ្នូ នេះ
គឺមានកម្មករកម្មការិនីរាប់រយនាក់ដែលតំណាងឲ្យកម្មកររោងចក្រជាង
១០០នៅទូទាំងប្រទេស
ប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
នៅពេលកម្មកររោងចក្រ ផាក ស៊ុន ណៃធិង (Pak Sun Knitting) ប្រមាណ ៥០០នាក់
នាំគ្នាប្រមូលផ្ដុំនៅមុខរោងចក្រស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម
នៅរសៀលថ្ងៃទី២៤ ធ្នូ ទាមទារដំឡើងប្រាក់ខែគោល
១៦៥ដុល្លារដូចគ្នា។
ក្រៅពីនេះ ក៏មានកម្មកររោងចក្រតាមខេត្តមួយចំនួនក៏នាំគ្នាធ្វើបាតុកម្ម ទាមទារប្រាក់ខែគោលដូចគ្នាដែរ។ កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នាខេត្តកំពង់ចាម ប្រមាណ ៣.០០០នាក់ ធ្វើបាតុកម្មបិទផ្លូវជាតិលេខ៧ នៅខេត្តកំពង់ចាម ហើយនៅខេត្តស្វាយរៀង ឯនោះវិញ កម្មកររោងចក្រ មេនហាតថេន (Manhattan) ប្រហែល ៥.០០០នាក់ បាននាំគ្នាធ្វើបាតុកម្មទាមទារដូចគ្នាដែរ។
ការធ្វើបាតុកម្មស្ទើរទូទាំងប្រទេសនេះ គឺធ្វើឡើងស្របពេលរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែគោលកម្មករ ពីចំនួន ៨០ដុល្លារ ដល់ ៩៥ដុល្លារនៅថ្ងៃទី២៤ ធ្នូ នេះ តែកម្មករមិនព្រម។
អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស និងក្រុមមេធាវីនៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដា បញ្ជាក់ថា ការទាមទាររបស់កម្មករនេះធ្វើឡើងដោយសារទំនិញលើទីផ្សារឡើងថ្លៃ ខ្ពស់មិនឈប់ឈរ៖ «ការធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០-១៦៥ដុល្លារនេះ គឺបងប្អូនកម្មករមិនអាចទប់ទល់ទំនិញឡើងថ្លៃ និងថ្លៃជួលផ្ទះឡើងថ្លៃបាន។ នៅពេលយើងទាមទារដំឡើងប្រាក់ខែកន្លងមកមិនទាន់បានផង ស្រាប់តែម្ចាស់ផ្ទះជួលផ្ទះឲ្យកម្មករដំឡើងថ្លៃបន្ទប់មួយបន្ទប់ ៥ដុល្លារបាត់ហើយ ក្រៅពីនេះទំនិញផ្សារ ម្ហូបអាហារ ខ្ទឹម ម្រេច ប៊ីចេង ត្រីសាច់ ក៏ឡើងថ្លៃកប់ពពក។ កម្មករយើងពិបាករស់ណាស់»។
កម្មករនៅក្រុងបាវិតធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ
ប្រធានសហភាពសហជីពកម្ពុជា ចូលរួមធ្វើបាតុកម្មជាមួយក្រុមកម្មករកម្មការិនីប្រមាណ ៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន (Manhatan) ក្រុងបាវិត និងបានអំពាវនាវឲ្យកម្មករផ្អាកធ្វើការងារដើម្បីដាក់សម្ពាធទៅ រដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែកម្មករម្នាក់ ១៦០ដុល្លារក្នុងមួយខែ។ ប៉ុន្តែមន្ត្រីការងារខេត្តស្វាយរៀង បញ្ជាក់ថា មកទល់ពេលនេះ នៅពុំទាន់មានសញ្ញាណាមួយដែលបញ្ជាក់ពីជំហរទាមទាររបស់ក្រុម កម្មករច្បាស់លាស់នៅឡើយទេ។
ប្រធានសហភាពសហជីពកម្ពុជា ឲ្យដឹងថា គោលជំហររបស់ក្រុមកម្មករគឺចង់ទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ ដល់កម្មករឲ្យបានសមស្របតាមទំនិញទីផ្សារសព្វថ្ងៃ ហើយទាមទារឲ្យមានការដំឡើងប្រាក់ខែដល់កម្មករគិតចាប់ពីនៅដើម ឆ្នាំ២០១៤ ខាងមុខនេះតទៅ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី២៤ ធ្នូ ថា លោកចូលរួមធ្វើបាតុកម្មជាមួយក្រុមកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ច ពិសេសនៅក្រុងបាវិត ក្នុងគោលបំណងដើម្បីជួយអន្តរាគមន៍ដល់ក្រុមកម្មករដើម្បីឲ្យ រដ្ឋាភិបាលដំឡើងប្រាក់ខែដល់ពួកគេឲ្យបានសមរម្យ។
លោក រ៉ុង ឈុន បានគូសបញ្ជាក់ថា ប្រាក់ខែរបស់កម្មករសព្វថ្ងៃតិចតួចមិនអាចយកទៅដោះស្រាយជីវភាព ប្រចាំថ្ងៃរបស់ពួកគេឲ្យប្រសើរឡើងបានទេ បើប្រៀបធៀបទៅនឹងតម្លៃទំនិញសព្វថ្ងៃនោះ៖ «យើងធ្វើដើម្បី ផលប្រយោជន៍កម្មករទាំងអស់គ្នាទេ មិនមែនផលប្រយោជន៍បុគ្គលណាមួយ។ ដូច្នេះសូមឲ្យបងប្អូនកម្មករកម្មការិនីចូលរួមឲ្យបានច្រើនកុះករ ត្រូវបិទរោងចក្រទាំងស្រុងទូទាំងប្រទេស ដើម្បីដាក់សម្ពាធទៅដល់រដ្ឋាភិបាលឲ្យមានការដំឡើងបៀវត្សជូនយើង ទាំងអស់គ្នាទៅតាមរូបមន្តទី៣ ដែលក្រសួងការងារបានកំណត់យក ៨០ បូក ៨០ ស្មើនឹង ១៦០ដុល្លារ»។
កម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនាក្រុងបាវិត ខេត្តស្វាយរៀង ពួកគេបានធ្វើកូដកម្មដាក់សម្ពាធឲ្យថៅកែរោងចក្ររកដំណោះស្រាយ ឲ្យខ្លួនជិត ១០ថ្ងៃហើយ។ ប៉ុន្តែការទាមទាររបស់ក្រុមកម្មករមកទល់ពេលនេះនៅពុំទាន់មាន ពន្លឺដែលបញ្ជាក់ជាសញ្ញាវិជ្ជមាននៅឡើយទេ។
ទាក់ទងនឹងបញ្ហាការធ្វើកូដកម្មរបស់ក្រុមកម្មករនេះ អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន មានប្រសាសន៍ថា ការធ្វើកូដកម្មទាមទាររបស់ក្រុមកម្មករមកទល់ពេលនេះនៅពុំទាន់មាន ជំហរបញ្ជាក់ពីការទាមទាររបស់ខ្លួននៅឡើយទេ។
លោក អ៊ូ សុខឿន៖ «បងប្អូនកម្មករគ្រាន់តែមិនចូលធ្វើការប៉ុន្មាន ថ្ងៃនេះ គាត់នៅក្នុងមេនហាតធេនហ្នឹង គាត់មិនទាន់មានការទាមទារអីច្បាស់លាស់ផងហ្នឹង។ គាត់គ្រាន់តែផ្អើលៗតាមគ្នាហ្នឹងអស់មួយសប្ដាហ៍ទៅ។ រួចហើយម្សិលមិញនេះក៏មានគណបក្សសង្គ្រោះជាតិ ហើយសហជីពគាត់មកស្រែកនាយអាយអីអ៊ីចឹងទៅ ក៏ផ្អើលបានប៉ុន្មានថ្ងៃហ្នឹងទៀតទៅ»។
តែយ៉ាងណា តំណាងកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ឲ្យដឹងថា ក្រុមកម្មករធ្វើកូដកម្មក្នុងគោលបំណងដើម្បីកែលំអលក្ខខណ្ឌការងារ ដែលមន្ត្រីរបស់ក្រុមហ៊ុនបានគាបសង្កត់បិទសិទ្ធិសេរីភាព និងសុំដំឡើងប្រាក់ខែរបស់កម្មករឲ្យបានសមរម្យ៖«នៅថ្ងៃ១៦ មានរោងចក្រមួយចំនួនកូដកម្មចេញពីធ្វើការទាំងអស់ ទាំងតំបន់តាយសេង ទាំងតំបន់មេនហាតធេន។ ដល់អ៊ីចឹងហើយកម្មករចេះតែជ្រួលនៅរោងចក្រទាំង២តំបន់ហ្នឹង ថាទារដំឡើងប្រាក់គោលអត់មានអីទេ គ្រាន់តែថា គាត់ទារប្រាក់ខែឲ្យបានសមរម្យសម្រាប់កម្មករកម្មការិនីហ្នឹង»។
មកទល់ពេលនេះ នៅខេត្តស្វាយរៀង មានរោងចក្រប្រមាណជាង ៣០រោងចក្រហើយដែលបានបិទទ្វារមិនដំណើរការដោយសារក្រុមកម្មករ ធ្វើកូដកម្មមិនចូលទៅធ្វើការនោះ។ ក្រុមកម្មករបញ្ជាក់ថា ពួកគេបន្តធ្វើកូដកម្មដើម្បីរង់ចាំការដំឡើងប្រាក់ខែគោលរបស់ កម្មករនៅចុងឆ្នាំ២០១៣ នេះ៕
២៤-ធ្នូ-២០១៣៖ កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នាខេត្តកំពង់ចាម ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ។
២៤-ធ្នូ-២០១៣៖ កម្មករនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhatten) នាខេត្តស្វាយរៀង ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ។
២៤-ធ្នូ-២០១៣៖ កម្មករបិទផ្លូវសហព័ន្ធរុស្ស៊ី នៅខាងមុខក្រសួងការងារ ក្រោយការសម្រេចផ្ដល់ប្រាក់ខែគោលត្រឹម ៩៥ដុល្លារ។
២៤-ធ្នូ-២០១៣៖ កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នាខេត្តកំពង់ចាម ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ។ RFA/Saut Sokprathna
២៤-ធ្នូ-២០១៣៖ កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នាខេត្តកំពង់ចាម ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ។
បាតុកម្មច្រើនកន្លែងដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចប្រកាសដំឡើងប្រាក់ខែគោលឲ្យកម្មករត្រឹម ៩៥ដុល្លារ ចំនួននេះខុសពីការទាមទាររបស់កម្មករសុំដំឡើងចំនួន ១៦០ដុល្លារក្នុងពេលកន្លងមក។
00:00