iOS 7.1 ត្រូវបានបំបែក (jailbroken)
កាលពីដើមសប្ដាហ៍នេះក្រុមហ៊ុន Apple បានបញ្ចេញនូវ iOS 7.1 Beta សម្រាប់អ្នកសរសេរកម្មវិធី ដោយឡែកថ្ងៃម្សិលមិញនេះក្រុមអ្នកបំបែកកូដបានបំបែកសម្រេចហើយនូវ iOS ចុងក្រោយនេះដោយប្រើកម្មវិធី RottenApple លេចចេញរូបរាង Cydia នៅលើ iPhone 4 (GSM) នេះបើយោងតាមប្រភពពី Maypalo ។ សូមបញ្ជាក់ថាបើទោះបីជា iOS 7.1 ត្រូវបានបំបែកក៏ដោយក៏អ្នកបំបែកមិនទាន់បានបង្ហាញពីវិធីក្នុងការបំបែក (jailbreak) រីតំណភ្ជាប់ (link) ដើម្បីចូលទៅទាញយក iOS 7.1 នៅឡើយដែរ ប៉ុន្តែក្រុមអ្នកបំបែកក៏បានផ្ញើរូបភាព និងវីឌីអូ Jailbreak iOS 7.1 ទៅកាន់គេហទំព័រ Maypalo ផង ។ ដូច្នេះសូមប្រិយមិត្តទស្សនាវីឌីអូ jailbreak iOS 7.1 ខាងក្រោម៖