បុគ្គលិកកាស៊ីណូGMGនៅត្រពាំងផ្លុងពីរក្រុមបើឆាកប្រយុទ្ធគ្នាដណ្ដើមភ្ញៀវដូរកាក់
តាមរបាយការណ៍នគរបាលស្រុក ពញាក្រែកឱ្យដឹងថា បុគ្គលិកទាំង៨នាក់ ដែលបានវាយគ្នាចុះឡើងរហូតបង្កឱ្យ មានរបួសស្នាម គឺក្រុមទី១ជាក្រុមមេ រ៉ូលីង យីហោអាលាភ(១៧)មានឈ្មោះ ទី១-ឈាង សម្បត្ដិ ភេទប្រុស អាយុ១៩ ឆ្នាំ ទី២-ឈ្មោះ ឈាង សុកណាង ភេទ ស្រី អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ ឈាង ស្រី លាភ ភេទស្រី អាយុ២៥ឆ្នាំ និងទី៤- ឈ្មោះ ដាំ សារវ័ន្ដ ភេទប្រុស អាយុ៣៥ ឆ្នាំ អ្នកទាំង៤រស់នៅក្នុងភូមិអន្លង់សា ឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្ដ កំពង់ចាម ។ រីឯក្រុមទី២មេរ៉ូលីងយី ហោស្រីរ័ត្ន(៣៣៣)ទី១-ឈ្មោះ ម៉ី ស្រី រ័ត្ន ភេទស្រី អាយុ២១ឆ្នាំ, ទី២-ឈ្មោះ ប៊ុន ស្រីនិត ភេទស្រី អាយុ២៣ឆ្នាំ, ទី៣-ឈ្មោះ ម៉ី ចន្ធី ភេទស្រី អាយុ១៨ឆ្នាំ និង ទី៤-ឈ្មោះ ណេង ពិភពសរណា អ្នក ទាំង៤មានទីលំនៅរាជធានីភ្នំពេញ ។
ដើមបណ្ដឹងនៅក្នុងករណីហិង្សាដោយ ចេតនានេះផ្ដើមឡើងដោយ ឈ្មោះ ម៉ី ស្រីរ័ត្ន ចុះថ្ងៃទិ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
របាយការណ៍នគរបាលបញ្ជាក់ថា ផ្អែកតាមកំណត់ហេតុបណ្ដឹងរបស់ ឈ្មោះ ម៉ី ស្រីរ័ត្ន ឱ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង១៤ ស្រីរ័ត្ន កំពុងចាប់ភ្ញៀវនៅក្នុងកាស៊ីណូ GMG ។ ក្រោយមកមានភ្ញៀវម្នាក់ ភេទប្រុសដើរចូលមកដល់ ហើយបាន ទទួលដូរកាក់របស់នាងចំនួន១០០ ដុល្លារ ស្រាប់តែមានឈ្មោះ សុកណាង ភេទស្រី ជាមេរ៉ូលីងដូចគ្នាបានយកដៃ មកគៀសកាត់មុខរបស់ស្រីរ័ត្នចេញពី ដៃភ្ញៀវ ។ ពេលនោះស្រីរ័ត្នបាននិយាយ ថា ភ្ញៀវបានកាន់កាក់របស់គេហើយ មិនបាច់តាមទៀតទេ តែឈ្មោះ សុក ណាង នៅតែដើរតាមពីក្រោយភ្ញៀវបន្ដ ទៀត ។ ក្រោយមកស្រីរ័ត្នបានស្រែកជេរ ឈ្មោះ សុកណាង ក៏កើតជាការជេរគ្នា ទៅវិញទៅមក ។ ភ្លាមនោះឈ្មោះ ប៊ុន ស្រីនិត ជាមេរ៉ូលីងជាមួយស្រីរ័ត្នបាន ស្ទុះមកវាយឈ្មោះ សុកណាង ត្រូវមួយដៃ តែសុកណាង បានចាប់បោចសកវិញ ។ ឃើញដូច្នេះ ស្រីរ័ត្ន បានចូលទៅឃាត់ កុំឱ្យឈ្លោះគ្នា ហើយត្រូវបានកម្លាំង សន្ដិ សុខកាស៊ីណូចូលទៅឃាត់បំបែកមិនឱ្យ ឈ្លោះគ្នាបន្ដទៀត ។
របាយការណ៍នគរបាលបានឱ្យដឹងបន្ដ ទៀតថា រហូតដល់ម៉ោង២១និង២០នាទី ថ្ងៃដដែលពេលស្រីរ័ត្នបានមកហូបសាច់ គោអាំងនៅខាងមុខកាស៊ីណូជាមួយបង ប្អូន និងពេលហូបរួច ខណៈស្រីរ័ត្នដើរ ចេញមកវិញស្រាប់តែឈ្មោះ សុកណាង និងឈ្មោះ ស្រីលាភ បានមកស្ទាក់ពីមុខ ហើយ ស្រីលាភ បានសួរទៅស្រីរ័ត្ន ថា “កាលពីថ្ងៃមិញហេតុអ្វីបានស្រីរ័ត្នព្រួត គ្នាវាយឈ្មោះ សុកណាង” ។ ពេលសួរ ហើយឈ្មោះ សុកណាង បានបាចអំបិល ម្ទេសទៅលើស្រីរ័ត្ន ហើយបងប្រុស របស់សុកណាង ក៏បានទាញកាបូបពី ស្រី រ័ត្ន យកខ្សែកាបូបមករឹត.ក ។ ចំណែក ឈ្មោះ សុកណាង បានបោចសក់ស្រីរ័ត្ន និងបានយករបស់រឹងមកឆូតលើផ្ទៃមុខ ហើយបានទាញក្បាលស្រីរ័ត្នបោកទៅ លើដីគ្រួសថែមទៀត ។ ឃើញដូច្នេះ កម្លាំងសន្ដិសុខកាស៊ីណូក៏ចូលទៅឃាត់ ។
តាមការបំភ្លឺពីឈ្មោះ ប៊ុន ស្រីនិត និងឈ្មោះ ម៉ី ចន្ធី ក្នុងន័យប្រហាក់ប្រ ហែលគ្នាឱ្យដឹងថា នៅថ្ងៃកើតហេតុគឺ ក្រុមរបស់ខ្លួនបានចាប់ភ្ញៀវមុន តែ ឈ្មោះសុកណាង បានមកគៀសកាក់ចេញ ពីដៃភ្ញៀវរបស់ខ្លួន ទើបពួកគេខឹងក៏ជេរ គ្នាទៅវិញទៅមកឈានដល់ការប្រតាយ ប្រតប់គ្នាតែម្ដង ។
ចំណែកឈ្មោះ ឈាង សុកណាង បាន បំភ្លឺដែលថា នៅពេលភ្ញៀវដើរចូលគឺ ពួករ៉ូលីងទាំងអស់ក៏នាំគ្នាចូលទៅចាប់ ភ្ញៀវ តែត្រូវឈ្មោះ ស្រីរ័ត្ន និងឈ្មោះ ចន្ធី បានស្រែកជេខ្លួនទើបមានការជេតបត និងវាយតបគ្នាទៅវិញទៅមកមិនតែ ប៉ុណ្ណោះឈ្មេ្មាះ ស្រី និត បានបញ្ជាឱ្យ ឈ្មោះ ចន្ធី វាយមកលើ
ចំណែកឈ្មោះ ឈាង សុកណាង បាន បំភ្លឺដែលថា នៅពេលភ្ញៀវដើរចូលគឺ ពួករ៉ូលីងទាំងអស់ក៏នាំគ្នាចូលទៅចាប់ ភ្ញៀវ តែត្រូវឈ្មោះ ស្រីរ័ត្ន និងឈ្មោះ ចន្ធី បានស្រែកជេខ្លួនទើបមានការជេតបត និងវាយតបគ្នាទៅវិញទៅមកមិនតែ ប៉ុណ្ណោះឈ្មេ្មាះ ស្រី និត បានបញ្ជាឱ្យ ឈ្មោះ ចន្ធី វាយមកលើ