Dortmund ប៉ះ Napoli ខណៈ កាំភ្លើងធំជួបមុខ Marseille (Video Inside)

11/26/2013 0 Comments A+ a-

អាល្លឺម៉ង់៖ ក្លិបជើងខ្លាំង របស់អាល្លឺម៉ង់ Borussia Dortmund នឹងត្រូវជួបជាមួយ ក្លិប Napoli   នៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅកម្ពុជា ម៉ោង ២ និង ៤៥ នាទី ក្នុងក្របខណ្ឌ UEFA Champions League  លើទឹកដី Borussia Dortmund  ក្នុងពហុកីឡដ្ឋាន Signal Iduna Park ។
ក្រុមជើងខ្លាំង ក្របខណ្ឌពីរផ្សេងគ្នា ប្រាកដជារង្គើពហុកីឡដ្ឋាន Signal Iduna Park ជាក់ជាមិនខានឡើយ ខណៈដែល Napoli ជាក្រុមជើងខ្លាំង ក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី ដោយ១៣ ប្រកួតកន្លងមកមាន ២៨ ពិន្ទុ ស្ថិតនៅលំដាប់ទី ៣ នៃតារាង ។ ដូចគ្នានេះដែរ ក្លិប Borussia Dortmund  ជាក្លិបស្ថិតនៅលំដាប់ទី ៣ ក្នុងតារាង Bundesliga របស់អាល្លឺម៉ង់ ។
 ប្រវត្តិជំនួបជើងកាលពី ពីរខែ មុន ក្នុងក្របខណ្ឌ UEFA Champions League   នេះដែរ Napoli ជាម្ចាស់ផ្ទះ បានលុត Borussia Dortmund  ២-១ ។ តែសម្រាប់លើកនេះ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ Napoli  ដែលត្រូវជួបជាមួយនឹង  Borussia Dortmund ដែលមិនមែនជាទឹកដីរបស់ខ្លួន អាចនឹងស្ពាយទុក្ខសោក មកផ្ទះវិញ ជាក់ជាមិនខាននោះឡើយ។ តែអ្វីដែលសំខាន់សម្រាប់ Borussia Dortmund  ទើបតែចាញ់ក្លិប Bayern Munich ក្នុងលទ្ធផល ៣-០ លើទឹកដីខ្លួន ក្នុងក្របខណ្ឌ Bundesliga ។
ដោយឡែកនៅថ្ងៃជាមួយនឹងគ្នានេះដែរ ក្លិបជើងខ្លាំងក្នុ្ងងក្របខណ្ឌ Premiere League កាំភ្លើងធំ Arsenal នឹងទទួលភ្ញៀវ Marseille ដែលធ្វើការប្រកួតវេលាម៉ោង ដូចគូខាងលើផងដែរ។
គួរបញ្ជាក់ផងដែរថា ក្លិប ៤ ខាងលើនៅក្នុងក្របខណ្ឌ  UEFA Champions League ស្ថិតនៅក្រុម F ដោយកាំភ្លើងមាន ៩ ពិន្ទុ Napoli ៩ ពិន្ទុ  Borussia Dortmund មាន ៦ ពិន្ទុ  និង Marseille មាន ០ ពិន្ទុ ក្នុងចំណោម ៤ ប្រកួតកន្លងមក៕
Looking Today