China Mobile នឹង​បំពាក់​សេវា 4G លើ iPhone 5C/5S នៅថ្ងៃទី១៨ ខែវិច្ឆិកា

11/24/2013 0 Comments A+ a-

ក្រុមហ៊ុនផ្ដល់សេវាកម្មប្រព័ន្ធទូរស័ព្ទធំជាងគេ China Mobile បានប្រកាសនូវដំណឹងល្អ មួយសម្រាប់អ្នកប្រើប្រាស់ iPhone ទាំងអស់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងអាចប្រើសេវា 4G បាន។
យោងតាមសារព័ត៌មាន Apple Insider បានឲ្យដឹងថា នៅថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខនេះ ក្រុមហ៊ុន China Mobile និងដៃគូសហការរបស់ខ្លួន នឹងចាប់បំពាក់ប្រព័ន្ធ 4G ទៅលើ iPhone 5C និង iPhone 5S។
ក្រុមអ្នកវិភាគបាននិយាយថា China Mobile បានជំរុញឲ្យការលក់ iPhone 5S និង iPhone 5C នៅក្នុងប្រទេសចិនកើនឡើង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានជ្រើសរើសប្រទេសចិន ជាទីផ្សារធំទី២របស់ខ្លួន ប៉ុន្តែនៅពេលដែល ក្រុមហ៊ុនមួយនេះចេញលក់ iPhone 5S និង iPhone 5C ស្រាបតែទីផ្សារ iPhone បែរជាទៅកើនឡើង នៅប្រទេសជប៉ុនវិញ៕