ប្រជាពលរដ្ឋជាង ២០០នាក់ លើកគ្នាទៅទាមទារ ឲ្យសមត្ថកិច្ច ដោះលែងកម្មករ និងព្រះសង្ឃ

11/13/2013 0 Comments A+ a-

ផ្តល់សិទ្ធិដោយ DAP-NEWS
ភ្នំពេញ៖ ប្រជាពលរដ្ឋជាង ២០០នាក់ បាននាំគ្នា ទៅប្រមូលផ្តុំ នៅមុខស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ទាម  ទារឲ្យសមត្ថកិច្ចដោះលែងក្រុមកម្មករ រោងចក្រ SL និងព្រះសង្ឃ ដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួន ក្នុងហេតុការណ៍ផ្ទុះ  អំពើហិង្សារវាងក្រុមកម្មករ និងសមត្ថកិច្ចនៅមុខវត្តស្ទឹងមានជ័យកាលពី ព្រឹក ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៣នេះ ។   បើតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានឲ្យដឹងថា ការប្រមូលផ្តុំនេះ  បានធ្វើឡើងតាំងពីម៉ោង ៥ល្ងាច ហើយរហូតដល់ម៉ោង ៦ល្ងាចថ្ងៃដដែលនេះ មិនទាន់រំសាយនៅឡើយទេ។ តែ ទោះបីជាយ៉ាងណា ការប្រមូលផ្តុំ មិនមានការផ្ទុះបាតុភាពហិង្សាណាមួយនោះឡើយ ពោលក្រុមប្រជាពលរដ្ឋទាម  ទារដោយសន្តិវិធី។
ជាមួយការទាមទារ ទាំងកម្លាំងសមត្ថកិច្ច និងមន្រ្តីតុលាការរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់  ផ្សេងទៀត កំពុងជួបពិភាក្សាគ្នា ឆ្លើយតបទៅក្រុមប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការផ្ទុះអំពើហិង្សារវាងក្រុមកម្មកររោងចក្រ SL និង សមត្ថកិច្ច គ្រាដែលក្រុមកម្មករព្យាយាមដង្ហែ  ក្បួនទៅកាន់ភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្វែងរកអន្តរាគមន៍ដោះ ស្រាយវិវាទរបស់ពួកគេជាមួយថៅកែរោងចក្រនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នេះ សមត្ថកិច្ច បានឃាត់ខ្លួនក្រុមកម្មករ ប្រមាណជា ៣០នាក់ និងព្រះសង្ឃជិត ១០អង្គ។
ការឃាត់ខ្លួនក្រុមកម្មករ និងព្រះសង្ឃ ត្រូវបានសមត្ថកិច្ចអះអាងថា ដោយសារតែពួកគេបានបង្កអំពើហិង្សាដោយ  គប់ដុំថ្មយ៉ាងដំណំទៅលើសមត្ថកិច្ច។ ជាពិសេសក្រុមកម្មករ និងព្រះសង្ឃបានរួមគ្នាវាយកម្ទេច ដុតរថយ និងម៉ូតូ  របស់សមត្ថកិច្ច។
អំពើហិង្សានេះ បណ្តាលឲ្យស្រ្តីអ្នកលក់បាយម្នាក់ បានស្លាប់ ហើយសមត្ថកិច្ច និងកម្មករជាច្រើននាក់ទៀត បានរង  របួសផងដែរ៕