ឡានដឹកចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី បុកឡានដឹកកម្មករ ស្លាប់និងរបួសធ្ងន់ស្រាលជិត ៣០នាក់
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ស ១គ្រឿង អត់ស្គាល់ស្លាកលេខ ដឹកកម្មកររោងចក្រ ចេញពីម្តុំសួនកាណាឌីយ៉ា ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅយកកម្មករ មួយចំនួនទៀត នៅជិតរោងចក្រសាព្រីណា ក្នុងភូមិក្តីល្វា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកកម្មករមួយនេះ បានបុកយ៉ាងពេញទំហឹង ជាមួយរថយន្តកូរ៉េ ដឹកចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ចំណុះ៥តោន បណ្តាលឲ្យកម្មករម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកកម្មកជិត ៣០នាក់ ទៀតរងរបួសធ្ងន់ ឯរថយន្តទាំងពីរ រងការខូចខាតខ្ទេចទាំងសងខាង។ ចំណែកអ្នកបើកបររថយន្ត របស់ក្រុមហ៊ុនស៊ីភី រងរបួសស្រាល រត់គេចខ្លួនបាត់ស្រមោលតែម្តង៕
ប្រភពពី វត្តភ្នំ