បាត់កូនស្រីជានិស្សិតអាយុ ១៦ឆ្នាំ ទៅប្តឹងប៉ូលីសធ្លាយ រឿងសាហាយបើកមុង ប៉ងរំលោភរាល់យប់
ស្ត្រីជាម្តាយ បានអះអាងថា កូនស្រីដែលបាត់ខ្លួននោះឈ្មោះ ស៊ីវុត្ថា កញ្ញាដា អាយុ ១៦ឆ្នាំ ជានិស្សិតឆ្នាំទីមួយ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ចំណែកម្តាយមីង ដែលត្រូវជាប្អូនស្រីបង្កើត របស់គាត់នោះ ឈ្មោះ សាំ ម៉ូលីកា ហៅស្រីទូច អាយុ ៣៣ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលជាមនុស្សធ្លាប់ញៀនថ្នាំ ទើបតែចេញពី មណ្ឌលកែប្រែបាន ៧ថ្ងៃប៉ុណ្ណោះ។
ស្ត្រីជាម្តាយបានបន្តថា កូនស្រីរបស់គាត់ បានបាត់ពីតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ មកម្ល៉េះដោយ យកម៉ូតូស្កុបពី មួយគ្រឿងទៅជាមួយផង និងលុយជាង ១៦០ដុល្លារ ដោយអះអាងថា យកទៅបង់សាលា ហើយជួនពេលនោះ ប្អូនស្រីជើងល្អរបស់គាត់ ដែលទើបចេញពី មណ្ឌលកែប្រែនោះ បានចេញបាត់ពីផ្ទះផងដែរ ទើបគាត់បានដាក់ការសង្ស័យ ទៅប្អូនស្រីរបស់គាត់ថា បានល្បួងកូនស្រីលក់ម៉ូតូ ស៊ីចាយអស់ ព្រោះប្អូនស្រីរបស់គាត់ ធ្លាប់បោកយកម៉ូតូអាយខុន របស់គាត់លក់ស៊ីជក់គ្រឿងញៀន អស់ម្តងរួចហើយ។
សមត្ថកិច្ចបានសម្របសម្រួល បញ្ចប់រឿងនេះ ព្រោះវាជាទំនាស់ផ្ទៃក្នុងគ្រួសារ និងបានឲ្យស្ត្រីជាម្តាយមីង ធ្វើកិច្ចសន្យាថា នឹងដើររកក្មេងស្រី ដែលបាត់ខ្លួនទាំងអស់គ្នា ដោយមិនប្តឹងផ្តល់គ្នាទេ។ តែបើ តាមស្ត្រីជាម្តាយអាយុជាង៧០ ឆ្នាំបាននិយាយថា កូនស្រីច្បងដែលបាត់កូននោះ បានជឿតាមប្រុសសាហាយរបស់គេ មកអុកឡុកគាត់រហូត ហើយចៅស្រីរបស់គាត់ ដែលរត់ចេញពីផ្ទះនោះ ដោយសារតែ សាហាយរបស់គេ ទៅលួចចូលមុងស្ទាបអង្អែល ជើងចៅស្រីរបស់គាត់ ទើបវារត់ចេញពីផ្ទះ៕
ប្រភពពី វត្តភ្នំ
