កូរ៉ូឡាជិះ២នាក់ប្តីប្រពន្ធស្រាប់តែរបូតកង់មុខខាងឆ្វេង បង្កការកកស្ទះចរាចរណ៍ទាំងព្រឹក នៅមុខផ្សារទឹកថ្លា
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡា ពណ៌ស្លែ ជិះ២នាក់ប្តីប្រពន្ធ ពាក់ស្លាកលេខភ្នំពេញ 2D-8572 មួយគ្រឿង ខណៈកំពុងបើកបរ ស្រាប់តែដាច់កង់មុខខាងឆ្វេង រមៀលចេញមកខាងក្រៅ បង្កឱ្យមានការកកស្ទះចរាចរណ៍ ជាងកន្លះម៉ោង លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី មុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១៣ ។ ទោះបីបែបណា ហេតុការណ៍នេះ មិនបណ្តាលឱ្យអ្នកដំណើរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។
ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាជួយ រើសកង់ឡានយកមកដាក់វិញ ហើយក៏ធ្វើដំណើរទៅមុខបន្តទៀត ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព