និយាយអំពីប្រាសាទព្រះវិហារ អតីតរដ្ឋមន្ត្រីការបរទេសថៃបែរឆ្លៀតវាយប្រហារនាយករដ្ឋមន្ត្រីកម្ពុជា
លោកបាននិយាយដូច្នេះថា”ពាក្យគន្លឹះគឺ”ព្រំដែន”របស់ប្រាសាទ ចន្លោះប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងសុំការបកស្រាយពីICJអំពីសាលក្រមរបស់ខ្លួនកាលពីឆ្នាំ១៩៦២។
ICJបានសំរេចថាប្រាសាទព្រះវិហារស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា តែជម្លោះមួយបានកើតឡើងអំពីតំបន់ជុំវិញប្រាសាទ។
លោកកាស៊ីត បាននិយាយថា អាចមានការភិតភ័យតក់ប្រមា ប្រសិនបើប្រជាជនថៃគិតថាខ្លួនបាត់បង់ទឹកដីក្រោយការសំរេចរបស់ICJ។
អតីតអ្នកកាទូតរូបនេះបានមើលឃើញលទ្ធភាព៦ទាក់ទងនឹងសំរេចរបស់តុលាការ រួមមាន៖
១-ICJអាចសំរេចថាករណីនេះនៅក្រៅការទទួលខុសត្រូវរបស់ខ្លួនពីព្រោះខ្លួនមិនមានសិទ្ធិអំណាចសំរេចអំពីការកំណត់ព្រំដែន
២-ICJអាចបញ្ជាអោយប្រទេសទាំង២បំបាត់ចោលការខ្វែងគំនិតគ្នានៅក្រោមយន្តការបច្ចុប្បន្នដូចជា MOUថៃ-កម្ពុជា ឆ្នាំ២០០០
៣-តុលាការអាចណែនាំអោយថៃបើកផ្លូវរបស់ខ្លួនឡើងវិញទៅកាន់ប្រាសាទព្រះវិហារ និងរៀបចំផ្លូវនេះជាផ្លូវអន្តរជាតិមួយ ដើម្បីអនុញ្ញាតអោយភ្ញៀវអាចចូលមកប្រាសាទពីខាងទឹកដីថៃ។
៤-ICJ អាចពឹងលើផែនទីដែលត្រូវបានប្រើក្នុងការចេញសាលក្រមឆ្នាំ១៩៦២ដើម្បីកំណត់ព្រំដែនរបស់ប្រាសាទ
៥-តុលាការអាចកំណត់ព្រំដែនប្រាសាទពឹងលើសុភវិនិច្ឆយ ដូចជាជាយនៃប្រមោលរបស់ប្រាសាទ។
៦-ICJ អាចពឹងលើផែនទីនិងផ្ទៃដីជាក់ស្តែងសំរាប់កំណត់ព្រំដែនរបស់ប្រាសាទ។
អតីតរដ្ឋមន្ត្រីសម័យនាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ា រូបនេះបាននិយាយថា មិនថាតុលាការសំរេចយ៉ាងណាទេ រដ្ឋាភិបាលកម្ពុជានឹងមើលឃើញខ្លួនឯងនៅក្នុងស្ថានភាពលំបាក។គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន មិនមានប្រជាប្រិយដូចពីមុនទេ។
បើការសំរេចមិនអំណោយផលសំរាប់កម្ពុជា ក្រុមប្រឆាំងរបស់កម្ពុជានឹងពិតជាធ្វើការវាយប្រហារដ៏ខ្លាំងលើរដ្ឋាភិបាល ទោះជាតុលាការសំរេចគាំទ្រភាគីកម្ពុជា ក៏លោកហ៊ុនសែននឹងយល់ឃើញថាពិបាកទ្រោលប្រជាប្រិយភាពរបស់លោក នេះបើតាមលោកកាស៊ីត។
កាស៊ីត បានបន្តថា លោកហ៊ុន សែនបានកំពុងប្រឈមបញ្ហានយោបានិងសេដ្ឋកិច្ចធំដូចភ្នំ និងប្រជាជនកម្ពុជាស្ទាក់ស្ទើរនៅក្នុងការគាំទ្រលោកនាយករដ្ឋមន្ត្រីរបស់គេ៕
ប្រភពពី CEN

