ស្រវឹងស្រា ទៅងូតទឹករអិលធ្លាក់ស្រះលង់ស្លាប់
ក្មេងៗពីរបីនាក់ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅម៉ោង៦ជាងគេឃើញជនរងគ្រោះបានកាន់ឡាំងទឹកដើរតម្រង់ទៅស្រះទឹកនៅខាងក្រោយផ្ទះ ដោយពួកគេក៏នៅងូតទឹកក្បែរនោះដែរ ។រវល់តែងូតទឹក ស្រាប់តែ ឃើញគាត់នៅក្នុងស្រះទៅហើយ ដោយមិនដឹងថាគាត់រអិលធ្លាក់ ឬក៏ចុះងូតក្នុងស្រះនោះទេ ក៏នាំគ្នាស្រែកថា តា ប៉ុយ មិនដងទឹកងូតដូចគេទេ គាត់ចុះងូតក្នុងស្រះ ។ មួយសន្ទុះក្រោយមកស្រាប់តែបាត់គាត់ឈឹង ទើបមានការភ្ញាក់ផ្អើលរត់ទៅផ្ទះស្រែកហៅអ្នកភូមិមកមើល ។ ពេលនោះអ្នកស្រុកបានចុះមុជរាវរក ក៏ប្រទះឃើញនៅបាតស្រះស្រង់ឡើងមកលើដើម្បី ជួយសង្គ្រោះ តែវាហួសពេលទៅហើយ គាត់បានដាច់ខ្យល់ស្លាប់មិនដឹងពីពេលណា។
បុរសរងគ្រោះដែលស្លាប់ដោយលង់ទឹកនោះ ឈ្មោះ ពុំ ប៉ុយ អាយុ៥៤ឆ្នាំ មានលំន ភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ មានប្រពន្ឋឈ្មោះណន មានកូន ៥នាក់ ស្រី ៣នាក់ ។ សាកសពត្រូវបានប្រពន្ឋនិងអ្នកស្រុករៀបចំធ្វើបុណ្យ ៕
ប្រភពពី CEN