​រញ្ជួយដី​ផ្ទុះ​ចេញ​ទឹកក្ដៅ​ដូច​ទឹកពុះ​នៅខេត្ត​បន្ទាយ​មាន​ជ័យ

11/26/2013 0 Comments A+ a-

កោះសន្តិភាព-344x240មាន​រឿង​ចម្លែក​មួយ​កើត​ឡើង​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ​ដោយប្រជាពលរដ្ឋ​ជាច្រើននាំគ្នា​ផ្អើល​ឆោ​ឡោ​ចំពោះ​បាតុភូតដ៏ចម្លែកមួយគឺ​ការ​រញ្ជួយ​ពើងដី​នឹង​ផ្ទុះ​ចេញ​ជាទឹក​ ពុះនៅក្នុង​វាលស្រែមួយ​កន្លែង។បាតុភូតនេះ​បានកើត​មាន​ឡើង​រយៈ​ពេល​ជាង​១​ខែ​មក​ហើយៗ​អាជ្ញាធរ​មូលដ្ឋាន​បាន​ហាម​ ប្រជាពលរដ្ឋ​មិន​អោយ​ទៅ​ក្បែរ​ទីតាំង​កើតហេតុ​នោះឡើយ។
ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​ពាក់​កណ្ដាល​ខែតុលា នៅ​ចំនុចដី​ស្រែ​មួយ​កន្លែង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រ​ពី​ភ្នំ​តា​ដុង​ ​ភូមិ​ ព្រេច​កី ឃុំ​តា​ភូរ​​ ស្រុក​ស្វាយចេក ​ខេត្តបន្ទាយមានជ័យ​។​​​
ស្ត្រី​អ្នកភូមិ​ជា​ម្ចាស់​ស្រែ​កន្លែង​កើត​ហេតុ ឈ្មោះ កៀត ​ផល បាន​ឲ្យដឹង​ថា ​ដំបូងគាត់​ឃើញ​ដីស្រែ​នៅ​ទីតាំង​នោះ​មាន​សភាព​ប៉ោង​ខ្ពស់​ម្តង​បន្តិចៗ​រួច​វា​ក៏ រញ្ជួយ​ផ្ទុះ​ចេញ​ទឹក​ហើយ​ទឹក​នោះ​ក្តៅ​ដូច​ទឹក​ដាំ​ពុះ​អញ្ចឹង​។ស្រ្តីរូបនេះ​បន្តថា ដំបូង​ឡើយ​គាត់​មិនបាន​រាយការណ៍​ជូន​អាជ្ញាធរ​ទេ ប៉ុន្តែ​ក្រោយមក​ទីតាំង​នោះ កាន់តែ​ក្តៅ​ទៅៗ​ទើប​នាង​សម្រេចចិត្ត​ប្រាប់​អាជ្ញាធរ​ភូមិ​ឃុំ​។​
​​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​តា​ភូរ​ លោក មាន ឆី​ញ បាន​បញ្ជាក់​ថា លោក​មិន​ដឹង​ថា​ហេតុការណ៍​នោះ​កើតឡើង​ដោយសារ​បាតុភូត​អ្វី​អោយ​ពិតប្រាកដ​ នោះ​ទេ​គ្រាន់តែ​ដឹង​ថា ទីតាំង​កើតហេតុ​នោះ​មាន​ទំហំ​៩០​ម៉ែត្រ​គុណ​នឹង​៥០​ម៉ែត្រ​មាន​សភាព​ប៉ោង​ឡើងលើ​និង​ហៀរ​ចេញ​ទឹក​ដូច​បាយ​ពុះ​ហើយ​មាន​រយៈពេល​ ​ប្រមាណ​១​ខែ​ហើយ។ ចាប់តាំងពី​ពេល​កើតហេតុ​រហូតដល់​ពេល​នេះ​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ ជូន​ដំណឹង​ដល់​ពលរដ្ឋ​មិន​អោយ​​នាំ​សត្វ​គោក្របី​ទៅ​ជិត​ទីតាំង​នោះទេ។ម្យ៉ាងទៀត អាជ្ញាធរ​ឃុំ​ក៏​បាន​រាយការណ៍​ពី​បាតុភូត​ចម្លែក​នេះ​ជូនទៅ​ថ្នាក់លើ​រួចហើយ​ដែរ​តែរហូត​មកដល់​ថ្ងៃនេះ​ពុំទាន់​ឃើញ​ផ្នែក​ជំនាញ​ណា​ចុះ​មក​ពិនិត្យ​ឬ​ធ្វើ​ការ​ស្រាវជ្រាវ​នៅឡើយ​៕
ប្រភពពី Free Press Magazine ·