ចូលម៉ាស្សាបន្លំ យកទូរស័ព្ទពីនារីម្នាក់ ត្រូវម្ចាស់ឃាត់ បានម្នាក់

11/25/2013 0 Comments A+ a-

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ម្ចាស់ហាងម៉ាស្សា ឃាត់ខ្លួន បន្ទាប់ពីរួបគេ និងបក្ខពួក ចូលទៅម៉ាស្សា ហើយបន្លំធ្វើជាខ្ចី ទូរស័ព្ទ ពីនារីម៉ាស្សា ហើយយកទៅបាត់ ត្រូវបានរងគ្រោះ ដឹងទាន់ក៏ឈានទៅដល់ ការឃាត់ខ្លួនបានម្នាក់ កាលពីវេលា ម៉ោង១១និង១០នាទី យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតត្រង់ចំណុច ហាងយីហោ ផេនដាម៉ាស្សា តាមបណ្ដោយ ផ្លូវលេខ៥១កែងផ្លូវលេខ២៤០ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូចពេញ។
រងគ្រោះជាស្រ្តីម៉ាស្សា បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរស២នាក់ បានចូលទៅឲ្យខ្លួនម៉ាស្សា បន្ទាប់មកស្រាប់តែមានបុរសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់នោះ ខ្ចីទូរស័ព្ទដៃរបស់នាង យកទៅខល ហើយបានដើរ ចេញក្រៅ រួចក៏គេចខ្លួនបាត់តែម្តង បន្សល់ទុកបុរសម្នាក់ ដែលមកជាមួយ នៅខាងក្នុង ។
នារីរងគ្រោះ បានបន្តទៀតថា ដោយមានកាសង្ស័យ នារីដែលជាអ្នកម៉ាស្សា ក៏បានធ្វើការឃាត់ខ្លួន បុរសម្នាក់ ហើយប្តឹងទៅ សមត្ថកិច្ច ដើម្បីសួនាំ ។ ដោយឡែក ក្រោយពីការសួនាំពី សមត្ថកិច្ច ជនសង្ស័យខាងលើ បាននិយាថា រូបគេនិងបុរសខាងលើ ទើបតែស្គាល់ គ្នាបានរយៈពេលខ្លី តែប៉ុណ្ណោះ ហើយគេបានហៅជននោះ មកម៉ាស្សាដោយមិនដឹងថា មានបំណងអ្វីនោះឡើយ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបាន សមត្ថកិច្ចដោះលែង ឲ្យរួចខ្លួន ដោយសារនារីរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹងឡើយ ៕
Photo by DAP-NEWS
_____________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday