ត្រឡប់មកពី មើលទូរទស្សន៍ នៅផ្ទះបងប្អូន ក្នុងភូមិ ត្រូវពស់ចឹក ទាំងពីរនាក់ បងប្អូនបង្កើត

11/25/2013 0 Comments A+ a-

ផ្តល់សិទ្ធិដោយ ៖ DAP-NEWS
កំពង់ឆ្នាំង ៖ ក្មេងប្រុសពីរនាក់ បងប្អូនបង្កើត បានរងការឈឺចុកចាប់ ហើយត្រូវបានក្រុមគ្រួសារសាច់ញាតិ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យក្រុមគ្រួពេទ្យជួយសង្រ្គោះ ក្រោយពីក្មេងប្រុសទាំង ពីរនាក់នោះ ត្រូវពស់ចឹក កាលពីវេលាម៉ោយ ៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈពួកគេដើរ ត្រឡប់មកពីមើលទូរទស្សន៍នៅផ្ទះបងប្អូននៅភូមិកំពង់ហៅ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទី១ ឈ្មោះ រុណ ភារុំ អាយុ១៤ឆ្នាំ  ទី២ឈ្មោះរុណ សំអង អាយុ ៥ឆ្នាំ ពួកគេត្រូវបានពស់ចឹកប្រអប់ជើងខាងស្តាំ ក្មេងប្រុសទាំងពីរនាក់ មានទីលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ ។
នៅមុនកើតហេតុ ពួកគេបានដើរទៅមើលទូរទស្សន៍នៅផ្ទះបងប្អូនក្នុងភូមិ ខណៈពួកគេបានធ្វើដំណើរ ត្រឡប់មកវិញ ដល់ពាក់កណ្តាលផ្លូវ ត្រូវពស់ចឹកក្មេងប្រុសជាបង ធ្វើឲ្យគេរលាស់ជើង ហើយពស់ក៏បាន វាមកចឹកក្មេងប្រុសប្អូនបន្តទៀត ក្រោយហេតុការណ៍ខាងលើនេះ ក្មេងប្រុសទាំងពីរនាក់ រងនូវការឈឺចុក ចាប់ ធ្វើឲ្យក្រុមគ្រួសារភ័យ ហើយក៏បញ្ជូនពួកគេមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនេះតែម្តង ៕