យី​​ឌុប​​ដឹក​ស្រូវ​​បុក​​ខឿន​​រង្វង់​​មូល ស្ពាន​​ព្រែ​ក​តា​​មាក់ កៀប​​ជាប់​​ប​ង្គោល​​ភ្លើង​​របួស​​មនុ​ស្ស ៣​​នាក់

11/25/2013 0 Comments A+ a-

ខេត្តកណ្តាល ៖ រថ​យន្ត​​យី​​ឌុប​​ដឹក​ស្រូវ​​មួយ​គ្រឿង បាន​​បុក​​ខឿន​​រង្វង់​​មូល ស្ពាន​​ព្រែ​ក​តា​​មាក់ យ៉ាង​​ពេញ​ទំ​ហឹង ​បន្ត​​ទៅ​បុក​​ប​ង្គោល​​ភ្លើង បាក់​​អស់​មួយ​ដើម ហើយ​ដោយ​សារ​តែ មិន​ទាន់​​អស់​​ល្បឿន រថ​យន្ត​​បាន​​ជ្រុល​​ទៅ​បុក​​ម៉ូតូ ដែល​​ដាក់​លក់​​នៅ​​ជិត​​ផ្លូវខូចខាត​អស់​៥ គ្រឿង កាលពី​វេលា​ម៉ោង ៨​និង​៣០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​រង្វង់​មូល ស្ពាន​ព្រែ​កតា​មាក់ ក្នុងភូមិ​-​ឃុំ ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​រថយន្ត​យី​ឌុប​បង្កហេតុ ពាក់​ស្លាក​លេខ តាកែវ 3A-0475 ដឹកស្រូវ​ពេញ​រថយន្ត​ទម្ងន់ ២៧ តោន ទិញ​ពី​ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​ទៅ​លក់ នៅ​វៀតណាម មាន​ម្ចាស់​ឈ្មោះ ឈិ​ត ជួង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជឿន អាយុ ១៩​ឆ្នាំ និង​ព្រូ​រថយន្ត​ម្នាក់ទៀត បាន​រងរបួស​ស្រាល​ទាំង ៣​នាក់​។ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ជួយ​គាស់ និង​ទាញយក​អ្នកបើកបរ ២​នាក់​ប្តី ប្រពន្ធ​រួមជាមួយ​ព្រូ​ម្នាក់ទៀត​ចេញពី​រថយន្ត​។​
មុនពេល​កើតហេតុ រថយន្ត​បាន​បើកបរ ក្នុង​ល្បឿន​ធម្មតា ប៉ុន្តែ​មកដល់​ចំណុចកើតហេតុ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​អ្នកបើកបរ រថយន្ត​រេច​ង្កូ​ច​ទៅបុក ខឿន​រង្វង់​មូល​ស្ពាន រួច​ទៅបុក​បង្គោល​ភ្លើង និង​បុក​ម៉ូតូ ដែល​នៅ​ជិត​នោះ​ចំនួន ៥​គ្រឿង​ទៀត ទើប​រថយន្ត​បង្ក​កៀប​ជាប់ ទៅមុខ​លែងរួច ។ សមត្ថកិច្ច​បាន​វាយតម្លៃថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង ដោយសារ​ម្ចាស់​រថយន្ត​បង្ក មិនសូវ​ស្គាល់​ភូមិសាស្ត្រ ច្បាស់លាស់ ទើប​បើកបរ​មិន​ប្រយ័ត្ន ៕
Wat 24113Wat 24114
​____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ